ព្រឹតិ្តការណ៍ថ្មីៗ

មានការ​បំផ្ទុះ​គ្រាប់បែក​បាន​សម្លាប់​មនុស្ស​ជាង​ ២០០​ នាក់​នៅ​ព្រះ​វិហារ​ និង​សណ្ឋាគារ​ ក្នុង​ប្រទេស​ Sri​ Lanka​ ក្នុង​ថ្ងៃ​បុណ្យ​ Easter​ កាលពី​ថ្ងៃអាទិត្យ​

4 ខែ មុន 34 តូ សុផល

COLOMBO​ (Reuters)​៖  មនុស្ស​ជាង​ ២០០​ នាក់​ត្រូវ​បាន​សម្លាប់​ និង​យ៉ាង​ហោច​ណាស់​ ៤៥០​ នាក់​ បាន​រង​របួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ព្រះ​វិហារ​ និង​សណ្ឋាគារ​ប្រណិត​ក្នុង​ប្រទេស​ Sri​ Lanka​ នៅ​ថ្ងៃ​បុណ្យ​ Easter​ កាលពី​ថ្ងៃអាទិត្យ​ ដែល​ជា​ការ​វាយប្រហារ​ដ៏​ធំ​ជាងគេ​លើក​ទី​មួយ​នៅ​លើ​កោះ​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​ តាំងពី​ចប់​សង្គ្រាមស៊ីវិល​កាលពី​ ១០​ ឆ្នាំ​មុន​មក​។​ 

រាជរដ្ឋាភិបាល​ បាន​ប្រកាស​បម្រាម​គោ​ចរណ៍​នៅ​ក្នុង​ទីក្រុង​ Colombo​ និង​បាន​ផ្ដាច់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ព្រមទាំង​គេហទំព័រ​ផ្ញើរ​សារ​ រួម​មាន​ Facebook​ និង​ WhatsApp​ ។​ 

នៅ​មិន​ទាន់​ច្បាស់នៅ​ឡើយ​ថា​ បម្រាម​គោ​ចរណ៍​នឹង​ត្រូវ​ដក​ចេញ​នៅ​ពេល​ណា​នោះ​ទេ​។​ ប៉ុន្តែ​ការ​វាយប្រហារ​លើ​ព្រះ​វិហារ​ចំនួន​ ៣​ និង​សណ្ឋាគារ​ចំនួន​ ៤​ ជា​សញ្ញា​មួយ​ដែល​អាច​នាំ​ឱ្យ​មាន​អំពើ​ហឹ​ង្សា​សហគមន៍​ ដោយ​ប៉ូ​លី​សបាន​រាយការណ៍​កាលពី​យប់​ថ្ងៃអាទិត្យ​ថា​ មានការ​វាយប្រហារ​ដោយ​គ្រាប់បែក​ឥន្ធនៈ​លើ​វិហារ​អ៊ី​ស្លា​ម​មួយ​នៅ​ក្នុងស្រុក​ Puttalum​ និង​ការ​បាញ់ប្រហារ​ទៅ​លើ​ហាង​ចំនួន​ ២​ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​មូ​ស្លី​ម​ នៅ​ភាគ​ខាងលិច​នៃ​ស្រុក​ Kalutara​ ។​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ