ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន

3 ខែ មុន 40 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៥ និង១០នាទី ខែមេសា ឆ្នាំ ២០១៩ កន្លងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានបង្ក្រាប ករណីជួញដូរចែកចាយគ្រឿងញៀន១លើកនិង ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់។

ប្រភព័ត៌មានពីលោកស្វាយ សំណាង អធិការរងស្រុកខាងលើបានអោយដឹងថា៖ជនសង្ស័យមានឈ្មោះ៖១- ឌុំ វ៉ាន់នី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដកហូតបានថ្នាំញៀន យ៉ាម៉ាចំនួន ៨០គ្រាប់ ម៉ាទឹកកក ចំនួន២ថង់និងទូរស័ព្ទដៃចំនួន ១គ្រឿង ។

លោកអធិការរងបានបន្តថា៖
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ឌុំ វ៉ាន់នី និងមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញារ ខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦និ៣៥នាទីកម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ឡឹប ញ៉ក់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្ពានយោល ឃុំជ្រៃសីមា ដកហូតបាន ថ្នាំញៀនយ៉ាម៉ា ចំនួន៣០គ្រាប់ និងទូរស័ព្ទដៃ ចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!