ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថខណ្ឌសែនសុខឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

5 ខែ មុន 36 តូ សុផល

ភ្នំពេញ ៖ យុវជនដែលជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួន ក្រោយពីរូបគេធ្វើសកម្មភាពចូលលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០នាទី នៅចំណុចផ្ទះជួលលេខ២៤៥ ផ្លូវលេខ១១អា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័តមានពីសមត្ថកិច្ចបានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ផល កន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ ផាត់ មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលលេខ២៤៥ ផ្លូវលេខ១១អា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែ នសុខ។ សម្ភារៈបន្សល់ទុក៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាកសាំសុង ប្រគល់ឲ្យជនរងគ្រោះវិញ។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានដាក់ទូរស័ព្ទដៃរបស់ខ្លួនសាកថ្មនៅលើក្បាលគ្រែដេក រហូតដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក្រោកពីដេករកមើលទូរស័ព្ទរបស់ខ្លួនមិនឃើញ ក៏បានបើកកាមេរ៉ាសុវត្តិភាពមើល ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពចូលក្នុងបន្ទប់របស់ជនរងគ្រោះលួចយកទូរស័ព្ទដៃរួចគេចខ្លួន។ លុះដល់ថ្ងៃទី២១ខែ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះឃើញជនសង្ស័យកំពុងទិញទឹកសុទ្ធនៅតាមផ្លូវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ។

បច្ចប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ