ព្រឹតិ្តការណ៍ថ្មីៗ

ចោរលួចម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបបាន!

1 ខែ មុន 24 តូ សុផល

ភ្នំពេញ៖កម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចយកម៉ូតូ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០០ និង៣០នាទី នៅចំណុចផ្ទះជួលលេខ៦២១ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ បង្កឡើងដោយជនសង្ស័យ ចំនួន០២នាក់ គេចខ្លួន០១នាក់ ។

ជនសង្ស័យចំនួនម្នាក់ ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទំនប់ទុក ខណ្ឌុមានជ័យ (មានសារធាតុញៀន) ។

ជនរងគ្រោះចំនួនម្នាក់ ឈ្មោះ ប៉ិល សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះផ្ទះជួលលេខ៦២១ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ ។ 

សម្ភារៈបាត់បង់ ៖ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ឆ្នាំង1F-4206 ជនរងគ្រោះ ។

សម្ភារៈបន្សល់ទុក ៖ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1V-3252 របស់ជនសង្ស័យ ។

សមត្ថកច្ចបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចណុចកើតហេតុខាងលើ បានឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាតយើងបានឃាត់ជនសង្ស័យឲ្យឈប់ធ្វើការសាសួរ រួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ម៉ាប់ បានធ្វើសកម្មភាពឆ្កិះសោរបន្ទប់របស់ជនរងគ្រោះ លួចយកម៉ូតូ ម៉ាកនិច០១គ្រឿង ដោយឈ្មោះម៉ាប់ ជាអ្នកជិះម៉ូតូទៅមុនបាត់ បន្ទាប់មកសមត្ថិកិច្ចយើងបាននាំខ្លួនជនសង្ស័យ កមធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីតែម្តង ។ 

បច្ចប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!