ព្រឹតិ្តការណ៍ថ្មីៗ

ជនស៉ីវិល២នាក់ ជិះម៉ូតូតាមស្រីស្អាត​៣នាក់ កំពុងជិះរ៉ឺម៉កកង់បី​ មកដល់មុខផ្ទះជិតសូរិយាម៉ល ​ស្រាប់តែទៅឆក់កាបូប តែ….

1 ខែ មុន 68 តូ សុផល

រាជធានីភ្នំពេញ ៖ សូមប្រុងប្រយ័ត្នទាំងអស់គ្នា​ ចំពោះអ្នកធ្វើដំណើរតាមកង់បី​ ឲ្យធ្វេសប្រហេស​ តែងតែមានក្រុមសង្គមងងឹត ចាំឱកាសចេញធ្វើសកម្មភាពគ្រប់ពេល ដូចជាលួច ឆក់ ទ្រព្យសម្បត្តិ​គ្រប់ទីកន្លែង… ជាក់ស្ដែង​ នារីម្នាក់ ក្នុងចំណោមនារី៣នាក់​ ខណៈពេលកំពុងជិះកង់បីមួយគ្រឿង ធ្វើដំណើរតាមផ្លូវ​ត្រលប់មកដល់មុខផ្ទះហើយ ស្រាប់តែត្រូវបានក្រុមជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា​ មកធ្វើសកម្មភាព​ ឆក់កាបូប តែមិនបានសម្រេច​ ទើបនាងស្រែក​ឆោឡោ​ “ចោរៗ​” ធ្វើឲ្យជនសង្ស័យបន្ថែមល្បឿន​ ជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់ សមត្ថកិច្ចមូលដ្ឋានឡើយ​ ដោយមិនបាត់បងអ្វី ទើបជនរងគ្រោះមិនចង់ចំណាយពេលទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍​ ទេីបនាំគ្នាចុះពីលើកង់បី​ រួចនាំគ្នាដើរចូលផ្ទះបាត់អស់ទៅ។

ហេតុការណ៍ឆក់កាបូបមិនបានសម្រេចនេះ បានបង្កឲ្យមាការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង០១:៣០នាទីយប់ រំលងអាធ្រាត្រ​ឈានចូលថ្ងៃចន្ទ​​​ ទី២២ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៧៤ មុខច្រកដឿងហែមមួយកន្លែង​ ជាប់ (KIWI Mart) (ជិតសូរិយាម៉ល​) ​ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់៣នាក់ ជិះម៉ូតូកង់បីមួយគ្រឿង​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៧៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនយឺតៗ​ ដេីម្បីអែបស្ដាំ​ទៅឈប់​ នៅមុខច្រកចូលផ្ទះរបស់ខ្លួន ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក​ Honda ICON (មិនចាំស្លាកលេខ​) ឌុបគ្នាមកពីក្រោយ​ បានធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់​ ដែលអង្គុយបែរខ្នងទៅក្រោយ តែមិនបានសម្រេច ធ្វើឲ្យម្ចាស់កាបូបភ្ញាក់​ ស្រែកឆោឡោ​ថា​ “ចោរៗ​”​ ធ្វេីឲ្យជនសង្ស័យបន្ថែមល្បឿនម៉ូតូ បើកលឿនដូចហោះ​គេចខ្លួនបាត់ស្រមោលតែម្តង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​នៅក្បែរនោះមកសួរនាំភិនភាគដែរ​ និងជួយនាំទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងដែរ តែនារីម្ចាស់កាបូបរូបស្រស់​ដិសេធ​ថា​ មិនចង់ប្ដឹងផ្ដល់អ្វីទេ​ ព្រោះមិនមានបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ​ ហើយយក៏មិនចង់វែងឆ្ងាយ​ដែរ​។

ក្រោយកើតហេតុ នារីរូបស្រស់ទាំង៣នាក់បានបញ្ជាក់ថា ​ដោយសារតែពួកគាត់ ពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វី ទើបមិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទៀតទេ​ នាំតែវែងឆ្ងាយ​ រួចនាំគ្នាចុះពីលេីកង់បីហើយដើរចូលផ្ទះ​បាត់អស់ទៅ​ ។

ជាមួយគ្នានេះដែរ​ ម្ចាស់កង់បីដែលដឹកនារីបីនាក់ខាងលេី​ ក៏បានផ្ដាំផ្ញើរឲ្យអ្នកធ្វើដំណើរតាមដងផ្លូវដទៃទៀត “មេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា​ ព្រោះបេីយេីង​មានការធ្វេសប្រហែសតែបន្តិច​ ជនឆ្លៀតឱកាស​អាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យេីងបានគ្រប់ពេល”៕ (ដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!