ព្រឹតិ្តការណ៍ថ្មីៗ

ចេញពីសប្បាយភ្លើងពណ៍នឹកចង់​ ចូលលេងប្រដាប់ភេទក្មេង​ ត្រូវសមត្ថកិច្ច​វាយខ្នោះ(video)

2 ឆ្នាំ មុន 8 tnn_admin

ភ្នំពេញ៖ យុវជនម្នាក់អាយុពេញកម្លាំងដោយក្តីស្រេកឃ្លានតណ្ហាពេកបានចូលទៅចាប់កុមារីម្នាក់ ហើយស្ទាបអង្អែលលើប្រដាប់ភេទកុមារីនោះថ្នមៗ តែមិនបានប៉ុន្មានផង ស្រាប់តែកុមារីរូបនោះដឹងខ្លួនប្រាប់ឪពុកម្តាយ ទើបបែកធ្លាយសមត្ថកិច្ចចុះកំនត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៧យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីយុវជនរូបនោះបានប្រព្រឹត្តអំពើទុស្តកេរ្តិ៍ប្រដាប់ភេទកុមារីរងគ្រោះ តាំងតែវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី០១ មិថុនា ឆ្នាំ២០១៦ នៅចំណុចក្រុម១០ ភូមិសាមគ្គី ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សី។

 

នាយប៉ុស្តិ៍ឬស្សីកែវ លោក តូច គឹមសុង បានអោយបណ្តាញព័ត៌មានTNN ដឹងថា ជនសង្ស័យមានឈ្មោះ គីម រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិសាមគ្គី ផ្លូវលំ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។  ចំណែកជនរងគ្រោះជាអនិតិជនអាយុទើប៦ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ផ្ទះជិតគ្នា។ លោកតូច គឹមសុង បានបន្តអោយដឹងទៀតថា នៅមុនកើតហេតុ ជនសង្ស័យចេញពីក្លឹបនាគមាស ទៅផ្ទះវិញ ហើយរូបគេបានឆ្លងកាត់កន្លែងកើតហេតុ ហើយសូមម្ចាស់ផ្ទះជាម្តាយក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ទឹកដើម្បីលុបមុខបន្តិច ខណ:ដែលស្រ្តីរូបនោះកំពុងអង្គុយធ្វើនំនៅក្រៅផ្ទះ។

 

ក្រោយពីបានលុបលាងមុខរួចជនសង្ស័យបានឃើញក្មេងស្រីរងគ្រោះកំពុងដេកលង់លក់នៅលើគ្រែ ក៏មានចិត្តចង់ស្ទាបអង្អែលលេង តែមិនទំនងយុវជននេះបានចេញពីផ្ទះនោះមកវិញ ហើយក៏បានចូលទៅម្តងទៀតទៅរកកន្លែងដែលក្មេងរងគ្រោះកំពុងតែដេក លុះមកដល់ហើយរូបគេបានអង្គុយស្ទាបនិងអង្អែលលេងត្រង់ប្រដាប់ភេទកុមារីរងគ្រោះ មិនយូរប៉ុន្មានក្មេងស្រីនោះបានភ្ញាក់ឡើង ដោយមិនបង្អង់យូរជនឆ្លៀតឱកាសនេះបានចេញពីផ្ទះនោះវិញមកដេកសម្ងំនៅផ្ទះបាត់ទៅ។

 

លុះព្រឹកឡើងម្តាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍  ទើបកម្លាំងនគរបាលបើកការស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់ឈានដល់ការឃាត់ខ្លួនតែម្តង។បើយោងតាមចំលើយសារភាព ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលស្ទាបអង្អែលប្រដាប់ភេទកុមារីរងគ្រោះពិតមែន មិនតែប៉ុណ្ណោះរូបគេបានសារភាពបន្ថែមថា រូបគេក៏ធ្លាប់បានប្រើប្រាស់គ្រឿងញៀនរយ:ពេល៣ឆ្នាំកន្លងមកដែរ។

 

បច្ចុប្បន្នជនសង្ស័យរូបនេះក្រោយពីបានសារភាព
ត្រូវបាននគរបាលប៉ុស្តិ៍ឬស្សីកែវ បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សី ដើម្បីចំណាត់ការជាបន្តទៅតាមនីតិវិធី។

IMG-20160602-WA0005 20160601_213836_1IMG-20160602-WA0003 IMG-20160601-WA0125document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!