ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ  សហកាជាមួយក្រុមហ៊ុនសុិនទ្រី ចុះប្រមូលសំរាមក្នុងមូលដ្ឋាន ស្របពេលដែលកម្មករក្រុមហ៊ុនសុិនទ្រី ពុំទាន់ចូលធ្វេីការវិញគ្រប់ចំនួន 

3 ខែ មុន 23 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំ​ច ឯកស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០១៩នេះ

ក្រោយពីបញ្ចប់ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែររួចមក បងប្អូនកម្មករក្រុមហ៊ុនសុិនទ្រី មួយចំនួន ពុំទាន់ចូលធ្វេីការវិញនៅឡើយ ដែលជាហេតុនាំអោយសំរាម នៅសេសសល់តាមដេប៉ូធំៗ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដូច្នេះ ដើម្បីរក្សាបាននូវសោភ័ណ្ឌភាពក្នុងទីក្រុង លោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ ចំនួន ៦០នាក់ សហកាជាមួយបុគ្គលិកក្រុមហ៊ុនសុិនទ្រី ដោយបែងចែកជា ៣ក្រុម ក្នុង ១ក្រុមមានកម្លាំង ២០នាក់ និង រថយន្តដឹកសំរាមចំនួន ០១គ្រឿង ចុះកើប ប្រមូល និងដឹកសំរាមក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

សូមបញ្ជាក់ជូនថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តែងតែចាត់អោយកម្លាំងប្រជាការពារខណ្ឌ រួមសហការជាមួយបុគ្គលិកក្រុមហ៊ុនសុិនទ្រី ចុះប្រមូលសំរាម ជាប្រចាំ មិនថាថ្ងៃបុណ្យ ឬ ថ្ងៃឈប់ សម្រាកឡើយ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យល្អប្រសើរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!