ព្រឹតិ្តការណ៍ថ្មីៗ

ពិតទេ ខ្យល់កន្ត្រាក់បំប៉ើង មហារោង លើស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់ ដែល សម្តេចតេជោ និង នាយករដ្ឋមន្ត្រីថៃ អញ្ជើញចូលរួមសម្ពោធ​ ស្អែកនេះ?

3 ខែ មុន 494 តូ សុផល

ខេត្តបន្ទាយមានជ័យ៖ យោងតាម Page ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅថ្ងៃទី២១​ មេសា​ ២០១៩ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​  បានចុះពិនិត្យទីតាំងរៀបចំកម្មវិធី​ តាមបណ្តោយផ្លូវជាតិលេខ០៥​ (ផ្លូវអាស៊ានហាយវេលេខ០១)​ ក្រុងប៉ោយប៉ែត ក៏ដូចជាដើម្បីពិនិត្យស្ថានភាព​ ហេដ្ឋារចនាសម្ព័ន្ធច្រកសេដ្ឋកិច្ច​​​ ដ៏មានសក្តានុពលមួយ​ របស់កម្ពុជា​ ដែលតភ្ជាប់ការដឹកជញ្ជូន​ទំនិញ​ និងភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅមក​ រវាងកម្ពុជា-ថៃ​។

នាព្រឹកស្អែក​ ថ្ងៃទី២២​ មេសា​ ២០១៩​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រថៃ នឹងអញ្ជើញជាអធិបតីរួមគ្នាក្នុងកម្មវិធីដែលមានរបៀបវារ:​ សំខាន់ៗដូចខាងក្រោម៖

១- ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)

២-​ ពិធីបើកការដ្ឋានសាងសង់​ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងតភ្ជាប់ទៅផ្លូវជាតិលេខ០៥

៣- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល​ថៃជូនរាជរដ្ឋាភិបាលកម្ពុជា

៤- នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើដំណើរតាមរថភ្លើង​ រួមគ្នាពីស្ថានីយបានខ្លងលឹកប្រទេសថៃ មក​ ស្ថានីយប៉ោយប៉ែត។

តែបើតារការបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានសរសេរថា ខ្យល់កន្ត្រាក់ មហារោងលើស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់ នៅ ថ្ងៃទី២១ មេសា ២០១៩ ដោយភ្ជាប់រូបដូចខាងក្រោម៖

ជុំវិញការបាក់រលំរោងខាងលើ មិនទាន់បានការបញ្ជាក់ ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ TNN និងផ្សាយលម្អិតជូនបន្ថែមទៀត ប្រសិនបើទទួលបានព័ត៌មានបន្ថែម ពីអាជ្ញាធរពាក់ព័ន្ធទាំងអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!