ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ រំជួលចិត្ត ហូរទឹកភ្នែក ដោយនឹកស្មានមិនដល់ថា មនុស្សល្អដូច….បែរជា (វីដេអូ)

1 ខែ មុន 513 តូ សុផល

ខេត្តកំពង់ចាម៖ នាព្រឹក ថ្ងៃទី ២១ មេសា ២០១៩ នេះ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមរំលែកទុក្ខ និង បច្ច័យ ជូនដល់ក្រុមគ្រួសារ សព លោក ពុទ្ធ សុជាតិ ( យឿង យ៉ូន) អតីតជាកីឡាករប្រដាល់ នៅក្លឹបពុទ្ធសិរីវង្សពោធិ៍សែនជ័យ ហើយមុនលាចាកលោក បំរើការងារ ជាសណ្តាប់ធ្នាប់ ខណ្ឌពោធិ៍សែនជ័យ ។

លោក ហែម ដារិទ្ធិ សម្តែងនូវក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់ លោក ពុទ្ធ សុជាតិ ( យឿង យ៉ូន) គឺជាការបាត់បង់ មនុស្ស ជាទីស្រឡាញ់ ប្រកបដោយភាពស្មោះត្រង់ អត់ធ្មត់ តស៊ូ បំរើការងារ ។

ដោយក្តីអាណិតអាសូរ លោកអភិបាលខណ្ឌ បានចាត់មន្ត្រីក្រោមឳវាទ ជួយរៀបចំពីធីបុណ្យសពតាមប្រពៃណីជាតិអោយបានសមរម្យ និងជួយជាបច្ច័យ សំរាប់ចំណាយក្នុងកម្មវិធីបុណ្យ ទាំងសុ្រង។

លោក ហែម ដារិទ្ធិ និងមន្ត្រីក្រោម សូមចូលរួមរំលែកទុក្ខដោយក្តី សោកស្តាយអាឡោះអាល័យ បំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាម ជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់  លោក ពុទ្ធ សុជាតិ ( យឿង យ៉ូន)   បានទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។

សូមជម្រាបថា សព លោក ពុទ្ធ សុជាតិ ( យឿង យ៉ូន)   តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនាជាតិ នៅភូមិស្រឹង ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹក ២១ មេសា ២០១៩។

គួររំលឹកផងដែរថា លោក ពុទ្ធ សុជាតិ ( យឿង យ៉ូន)  បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃសៅរិ៍​ ទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HO-8788 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនយ៉ាងលឿន ​ខណ:មកដល់ចំណុចកើតហេតុ សង្ស័យពិបាកកាច់ចង្កូត ស្រាប់តែរេចង្កូតទៅបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងតែម្ដង ។

ភ្លាមៗនោះ ក៏មានជនសង្ស័យមួយក្រុម បានធ្វើដំណើរឆ្លងកាត់ ហើយបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលូកយកទូរស័ព្ទ និងកាបូបលុយ និងខ្សែក ចេញទៅបាត់។

ខាងសាច់ញាតិសំណូមពរ ដល់អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ មេត្តាជួយចាប់ក្រុមឳកាសនិយមមកផ្តន្ទាទោសផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!