ព្រឹតិ្តការណ៍ថ្មីៗ

គាស់ទ្វារ និងទូដែក​ យកគ្រឿងអលង្ការប៉ុន្មានថ្ងៃមុន សមត្ថកិច្ច តាមចាប់ខ្លួនបានមកវិញ

7 ខែ មុន 162 តូ សុផល

ភ្នំពេញ៖  ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រាប់ TNN ថា នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៣ និង ២០នាទី

កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ នៅចំណុចមុខផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់ទ្វារ និងទូដែកយកគ្រឿងអលង្ការ) នៅចំណុចផ្ទះលេខ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ៧ និង៣០នាទី និងចាប់យកវត្ថុតាង ជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរមាន៖

ជនសង្ស័យ

ទី១ ឈ្មោះ ព្រុំ សារិទ្ធ ហៅ ហាន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

ទី២ ឈ្មោះ វង្ស សុជាតិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប។

វត្ថុតាងចាប់យក

-ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ សេរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HL- 6528

-ទូដែកចំនួន ១ (រក្សាទុកនៅផ្ទះជនរងគ្រោះ)

-ដែកគាស់ចំនួន ២ដើម

-ឈើជ្រុងទំហំ ៤គុណ ៤ ចំនួន ២ ដើម (មួយដើមប្រវែង ១៨០ សង់ទីម៉ែត្រ)

-ចបជីកចំនួន ១ ,កាំបិតប៉័ងតោចំនួន ៣

-អង្រែថ្មបុកគ្រឿងចំនួន ១

ជនរងគ្រោះ ឈ្មោះ ហ៊ សុទ្ធី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

សម្ភារៈបាត់បង់

-ខ្សែកធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនទម្ងន់ ៦ ជី ចំនួន ៣ ខ្សែ)

-កងដៃធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនដាំត្បូងទម្ងន់ មួយតម្លឹង)

-ចិញ្ជៀនធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីន ១ វង់ ទម្ងន់ ៥ ជី)

-ក្រវិលធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនស ទម្ងន់ ៣ ជី)

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ