ប្រទះឃើញសពបុរសម្នាក់ស្លាប់កណ្តាលព្រៃ ក្នុងទឹកដីកម្ពុជា-ថៃ

1 ខែ មុន 41 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានក្មេងប្រុសម្នាក់ដើរបាញ់សត្វ ស្រាប់តែប្រទះឃើញបុរសម្នាក់ ជនជាតិខ្មែរ ស្លាប់ក្នុងព្រៃ ក្បែរមាត់អូរព្រំដែន កម្ពុជា-ថៃ។

ក្រោយពីសមត្ថកិច្ចទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចថៃបានសហការ ជាមួយសមត្ថកិច្ចកម្ពុជា ចុះទៅពិនិត្យសាកសព។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ ឈ្មោះ ខួច លន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិស្រឡៅ ឃសេរីមាជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពបានបន្តថា៖សពជនរងគ្រោះខាងលើត្រូវបានក្រុមជំនាញ យកទៅធ្វើកោសល្យវិច័យនៅស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។

ក្រោយពីសមត្ថកិច្ចភាគីថៃធ្វើកោសល្យវិច័យរួចរាល់ បានហៅក្រុមគ្រួសារទៅទទួលយកសពមកធ្វើបុណ្យតាមប្រពៃណី។

ចំពោះមូលហេតុដែលភាគីថៃយកសពទៅស្រាវជ្រាវនោះនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!