ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បាននាំយកថវិកា និងភេសជ្ជៈរបស់ ឯកឧត្តម ឃួង ស្រេង មកចែកជូនដល់បងប្អូនកម្លាំងប្រជាការពារខណ្ឌ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញភារៈកិច្ចក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ កន្លងមកនេះ ……

6 ខែ មុន 28 តូ សុផល

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំ​ច ឯកស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០១៩​ វេលាម៉ោង ៩,០០នាទី លោក សុខ ពេញវុធ អភិបាល នៃ​គណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលបានបំពេញភារៈកិច្ចបានយ៉ាងល្អប្រសើរ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ប្រកបដោយជោគជ័យ ។ ក្នុងនោះផងដែរ ដើម្បីជាកាលើកទឹកចិត្តដល់កម្លាំងយើង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភក្នុងមួយគោលដៅ នូវថវិកាចំនួន ១០០,០០០រៀល និងឧបត្ថម្ភជាស្រាបៀចំនួន ៥កេស និង ទឹកក្រូច​ចំនួន ២កេស និងបានផ្គត់ផ្គង់ភេសជ្ជៈក្នុងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយះពេល ៣ថ្ងៃផងដែរ ។

ក្នុងនោះ ឯកឧត្តម អភិបាល ក៏បានឧបត្ថម្ភ លើកទឹកចិត្តបន្ថែមដល់បងប្អូនកម្លាំងប្រជាការពារខណ្ឌ ដែលបំរើការងារក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដោយក្នុង ១ថ្ងៃ ទទួលបានថវិកាចំនួន ២០,០០០រៀល​ សរុប ៣ថ្ងៃ ស្មើរនឹង ៦០,០០០រៀល/ម្នាក់ សរុបថវិកា ឯកឧត្តម អភិបាល ចំនួន ៤,៥០០,០០០រៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ