ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយចូលឆ្នាំ អ្នកឃុំតាកែន និងឃុំកោះស្លា ទទួលកាដូពី ឯកឧត្តម ជាវ តាយ

1 ខែ មុន 45 តូ សុផល

ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានបេតុងប្រវែង៥៥ម៉ែត្រ ទទឹង ៣,១ម៉ែត្រ កំរាស់០,១៥ម៉ែត្រ ឆ្លងកាត់រវាងឃុំ តាកែន និងឃុំកោះស្លា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបជាទឹកប្រាក់ស្មើនឹង ២៦,៧១០ដុល្លាអាមេរិក។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកអភិបាល អភិបាលរងស្រុក មន្ត្រីសាលាស្រុកឈូក លោកមេឃុំ លោក មេភូមិ ប្រជាការពារ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សសរុបប្រមាណ ៦០០ នាក់។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងពិធីនាព្រឹកនេះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងដើម្បីដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋ ទើបសម្រេចផ្តល់ថវិកាតាមរយៈរដ្ឋបាលខេត្តដើម្បីសាងសង់ស្ពានឆ្លងកាត់រវាងឃុំ តាកែន និងឃុំកោះស្លា ស្រុកឈូក ខេត្តកំពត ក្នុងនេះឯកឧត្តមបានប្រគល់ឲ្យរដ្ឋបាលស្រុកឈូកជាអ្នកទទួលខុសត្រូវត្រួតពិនិត្យលើគុណភាព និងសាងសង់ដោយក្រុមជាងនៅមូលដ្ឋានផ្ទាល់តែម្តង។

សូមជម្រាបថា នេះជាលើកទី៣ហើយដែលឯកឧត្តម បានអញ្ជើញចុះមកដល់ទីតាំងនេះផ្ទាល់ ដើម្បីពិនិត្យស្ថានភាពនៃការសាងសង់ស្ពានឡើងវិញ ដោយដំបូងរដ្ឋបាលខេត្តកំពតមានគម្រោងសាងសង់ជាស្ពានឈើ ឲ្យមានលក្ខណៈដូចលំនាំដើម ប៉ុន្តែដោយមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋចង់បានស្ពានបេតុងដើម្បីប្រើប្រាស់យូរអង្វែង ដូច្នេះហើយទើបរដ្ឋបាលខេត្តសម្រេចស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានសម្រេចឲ្យសាងសង់ជាស្ពានបេតុងនេះឡើង ហើយបានសាងសង់រួចរាល់ជាស្ថាពរនឹងបានរៀបចំធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!