ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ជាចុងភៅនៅណាហ្គា១ ចេញពីធ្វើការ ជិះម៉ូតូមកផ្ទះ ដល់មុខផ្សារព្រែកឯង បែរជាត្រូវរថយន្តកុងទីន័រ កិនស្លាប់ គួរឲ្យអាសូរ​!

5 ខែ មុន 86 តូ សុផល

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ដែលជាចុងភៅនៅណាហ្គា១ ជិះមកត្រលប់មកផ្ទះ បែរជាត្រូវរថយន្តកុងតឺន័រកិនស្លាប់ គួរឲ្យអាសូរ​ កាលពីវេលាម៉ោង០៩:០០នាទីយប់ ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារព្រែកឯង លេីកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ស្រេង ម៉ៅ អាយុ២៨ឆ្នាំ មុខរបរចុងភៅ នៅណាហ្គា(១) មានស្រុកកំណើតនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល (មិនទាន់មានប្រពន្ធ) ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AD-3154 រីឯរថយន្តបង្កទាំង២គ្រឿង មិនស្គាល់អត្តសញ្ញាណ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយឡែនឌ័រមួយគ្រឿង មិនចាំស្លាកលេខ បានបើកមកពីក្រោយ ហើយកៀរជនរងគ្រោះឲ្យដួល រួចរថយន្តបង្កបានឈប់មួួយភ្លែត តែពេលនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀត មកពីក្រោយ ទិសដៅស្របគ្នា កិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង ទើបរថយន្តទាំង២ បន្ថែមល្បឿនរត់បាត់អស់។

សាក្សីខ្លះបន្តថា ម៉ូតូ និងរថយន្តបើកស្របទិសគ្នា លុះមកដល់មុខផ្សារព្រែកឯង មិនជាមានហេតុការណ៍អ្វីទេ ស្រាប់តែម៉ូតូដួល បណ្តាលឲ្យជនរងគ្រោះខ្ទាតចូលក្រោមរថយន្ត កិនស្លាប់តែម្តង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះឈ្មោះ ស្រេង ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ រាល់នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវរថយន្តកុងតឺន័រ កិនបែកក្បាល ហូរឈាមពេញថ្នល់ស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្តឈ្មោះ អោក សង្ហា រស់នៅភូមិក្ងោក ឃុំ ត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាល ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះមកវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។ ចំណែកសាកសព ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ (អត្ថបទ​ដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ