ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីវិកលចរិតម្នាក់ បានយកកូនកន្ត្រៃ ចាក់ស្រីម្នាក់ចំថ្លើម និងដៃបណ្ដាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល​ពេញសួនច្បារវត្តបុទុមវត្តី!

5 ខែ មុន 46 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ត្រីវិកលចរិតម្នាក់បានយកកន្ត្រៃកាត់ក្រណាត់បានចាក់ទៅលើស្ត្រីម្នាក់ចំថ្លើម​ ដៃបណ្ដាលឲ្យរងរបួសធ្ងន់ ហេីយត្រូវបានប្រជាពលរដ្ឋ​និងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍​ បង្កការភ្ញាក់ផ្អើល​កាលវេលាកើតហេតុម៉ោង០៨:៣០នាទីយប់​ ថ្ងៃសៅរ៍​ ទី២០ ខែមេសា ឆ្នាំ២០១៩នេះ នៅម្ដុំវត្តបុទុមវត្តី​ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងព័ត៏មានតាមស្ដីបុរសដែលជាសង្សារនារីរងគ្រោះត្រូវលើស្ត្រីវិកលចរិតយកកូនកន្ត្រៃកាត់ក្រណាត់ចាក់ចំត្រូវបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរភ្លាំងពេទ្យភ្លាមៗក្រោយពេលកើតហេតុដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលមកអង្គុយលេងនៅម្ដុំវត្តបទុមវត្តីនិងសមត្ថកិច្ចមូលដ្ឋាន

បុរសជាសង្សារនៅតែបន្តទៀតថា ស្ត្រីវិកលចរិតដែលបានយកកូនកន្ត្រៃកាត់ក្រណាត់យកចាក់ទៅលើឡើងដៃបណ្ដាលឲ្យសង្សាររបស់គាត់រងរបួសហ្នឹងគឺគាត់មិនដែលអត់អត្តសញ្ញាណហេីយក៏មិនដែលមានជម្លោះជាមួយគាត់ឡើយ

ក្រោយពីមានការភ្ញាក់ផ្អើលខាងលើសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខលោកក៏បានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនស្ត្រីខាងលើដើម្បីយកមកធ្វើការសារសួរបន្ថែមទៀត៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ