ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់​ ជិះម៉ូតូ PCX បុក​គូទរថយន្ត​មួយគ្រឿង​ ម៉ាក LEXUS RX300​ ពីក្រោយដែលបើកបរដោយជនជាតិចិនរងការខូចខាតទាំសងខាង!

6 ខែ មុន 46 តូ សុផល

រាជធានីភ្នំពេញ​ ៖​ ​បុរសជនជាតិចិន​ម្នាក់ រួមដំណេីរដោយប្រុសស្រីជនជាតិចិន២នាក់ទៀត បេីករថយន្ត​មួយគ្រឿង​ ម៉ាក LEXUS RX300​ ធ្វើដំណើរទៅមុខ​ ហើយថយក្រោយ​ចុះឡើង​ នៅកណ្តាលផ្លូវ​ ធ្វើអោយបុរសម្នាក់​ ជិះម៉ូតូ PCX មកពីក្រោយ​ ចាប់ហ្រ្វាំងមិនទាន់​ ជ្រុលទៅបុក​គូទពីក្រោយ ពេញទំហឹង​ បណ្តាលអោយរងការខូចខាតទាំងសងខាង នឹងមានការឈ្លោះប្រកែកគ្នា​យ៉ាងខ្លាំង​ បង្កអោយមានការភ្ញាក់ផ្អើល​នៅតាមបណ្តោយផ្លួវព្រះមុនីវង្ស​ កែងផ្លូវលេខ៣០៦​ នៅក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​១២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​២១​ ខែមេសា​ ឆ្នាំ​២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតតហេតុ​ គេបានឃើញ​ បុរសជនជាតិចិន​ម្នាក់ រួមដំណើរដោយប្រុសស្រីជនជាតិចិន២នាក់ទៀត បេីករថយន្តមួយគ្រឿង ម៉ាក​​ LEXUS RX300 ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​2T-0376 ធ្វើដំណើរតាមបណ្តោយផ្លួវព្រះមុនីវង្ស​ ក្នុងទិសដៅពីត្បូងទៅជើង​ ខណ:មកដល់ចំណុចកែងផ្លូវលេខ៣០៦​ ទល់មុខហាងមួយកន្លែង​ អ្នកបើកបរមិនព្រមបើករថយន្តទៅណាសោះ​ បែរជាបើករថយន្តទៅមុខទៅក្រោយ​ចុះឡើង​ នៅកណ្តាលផ្លូវ​ ស្រាប់តែ​ធ្វើអោយ​ បុរសម្នាក់​ ជិះម៉ូតូម៉ាក​ Honda PCX ១គ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 1AZ-6665 មកពីក្រោយ​ ដោយចាប់ហ្រ្វាំងមិនទាន់​ ក៏ជ្រុលទៅបុក​គូទរថយន្ត​ ពីក្រោយ​ពេញទំហឹង​ បណ្តាលអោយរថយន្តនឹងម៉ូតូ​ រងការខូចខាតទាំងសងខាង ថែមទាំងមានការឈ្លោះប្រកែកគ្នា​បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗតែម្តង​ ។ 

ក្រោយពេលកេីតហេតុ​ ភាគីរថយន្តបានចេញថ្លៃសងសំណដល់ភាគីម៉ូតូ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែកេីតហេតុតែម្តង​ ៕ (ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ