ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់ ! ដេញកាប់ស្ត្រី២នាក់ បងប្អូនស្លាប់ក្នុងថ្លុកឈាមគ្រាន់តែទាស់សំដីរឿង…

2 ខែ មុន 332 តូ សុផល

សៀមរាប ៖ ទាស់សំដីគ្នារឿងជីកដីដាក់បង្គោលដើម្បីធ្វើបន្ទប់ទឹកនៅមុខផ្ទះ ជនកំណាចម្នាក់យកកាំបិតប៉័ងតោដេញកាប់សំលាប់យ៉ាងសាហាវព្រៃផ្សៃ

លើស្រ្តី០២នាក់បងប្អូនជាច្រើនកាំបិតប៉ាំងតោ បណ្តាលស្លាប់ដេកដួលភ្លាមៗក្នុងថ្លុកឈាម ។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថាហេតុការណ៍ករណីឃាតកម្មដ៍ឃោរឃៅសាហាវព្រៃផ្សៃនេះ កើតឡើងនៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី ២០ ខែ មេសា ២០១៩ នៅភូមិដំរីកូន ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ។

ជនសង្សឹយម្នាក់ក្នុង ករណីឃាតកម្មដោយកាប់សំលាប់យ៉ាងសាហាវព្រៃផ្សៃ លើស្ត្រី ២នាក់ជាច្រើនកាំបិតប៉ាំងតោ គ្រាន់តែរឿងទំនាស់ដីធ្លីនេះ ត្រូវសមត្ថកិច្វព័ទ្ធចាប់ខ្លួនបានភ្លាមៗផងដែរ បន្ទាប់ពីធ្វើសកម្មភាពរួចបំរុងគេចខ្លួន ។

តាមសមត្ថកិច្ចអោយដឹងថាជន រងគ្រោះ ទី១-មានឈ្មោះ វ៉ូ ខឹម ភេទស្រី​ អាុយុ ៤៩ ឆ្នាំ​ មានទីលំនៅ​ភូមិ-ឃុំកើតហេតុ កាប់ត្រូវថតថ្គាមខាងឆ្វេង ១កាំបិត -កញ្ចឹងក១កាំបិត ។
ជនរងគ្រោះទី២-មានឈ្មោះ វ៉ូ​ ឃុត ភេទស្រី​ អាយុ​៤២ ឆ្នាំ​ (ជាប្អូនស្រីបង្កើត)មានទីលំនៅភូមិ.ឃុំកើតហេតុ កាប់ត្រូវចំថ្គាមខាងឆ្វេង២កាំបិត លើត្រចៀក១កាំបិត បំពង់ក១កាំបិត ត្រចៀក​១កាំបិត។

រីឯជនសង្ស័យ មាន ឈ្មោះ វ៉ូ​ វន​ ភេទប្រុស​ អាយុ​ ៤៣ ឆ្នាំ​ ទីលំនៅភូមិ-ឃុំកើតហេតុ ។

ដើមហេតុដំបូងមុនពេលកើតហេតុជនសង្ស័យ បានជិកដីដាក់បង្គោលធ្វើបន្ទប់ទឹក​ នៅមុខផ្ទះជនរងគ្រោះហើយជនរងគ្រោះ បានស្ដីបន្ទោស អោយ ខណះនោះជនសង្ស័យបានតបតសំដីទៅវិញទៅមក។ មួយសន្ទុះ​ក្រោយមកជនសង្ស័យបានឡើងទៅលើផ្ទះយកកាំបិតប៉ាំងតោ​ចុះមកចាប់ជនរង គ្រោះទី១ទាញមកកាប់បណ្តាលអោយស្លាប់ភ្លាមតែម្ដង​ ឃើញដូចនោះ ជនរងគ្រោះទី២ ដែលកំពុងនៅលើផ្ទះ បានស្រែកឲ្យគេជួយ ពេលនោះក៏ត្រូវជនសង្ស័យរត់ទៅដេញកាប់ជាច្រើនកាំបិតរហូតដល់ស្លាប់​ភ្លាមៗដែរ ។

សូមបញ្ជក់ផងដែរថា តាមការ សាកសួរពីសាក្សីកន្លងមកជន សង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់រឿងដីហើយបានប្ដឹងគ្នាដល់សាលាស្រុក ប៉ុន្តែ​មិនទាន់ដោះស្រាយចប់នោះទេ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ឯសាកសពត្រូវបានប្រគល់អោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!