ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលមួយយប់ហើយ! ករណី ជនជាតិចិនចាប់ជំរិត ស្ត្រីជនជាតិចិន នៅខណ្ឌសែនសុខ

6 ខែ មុន 189 តូ សុផល

ភ្នំពេញ ៖ ផ្អើលសមត្ថកិច្ច ទាំងប៉ូលិស ទាំងអាវុធហត្ថ បន្ទាប់ពីជនជាតិចិនមួយក្រុមមានគ្នា៥នាក់ប្រើល្បិចរូបភាព ចូលផឹកសុីក្នុងភោជនីយដ្ឋាន បបួលនាំស្ត្រីជនជាតិចិនចំនួន៥នាក់ ថាទៅដើរលេងខាងក្រៅ ផ្ទុយទៅវិញ ទូរស័ព្ទគម្រាម ជម្រិតទារប្រាក់ពីថៅកែភោជនីយដ្ឋាន វេរលុយចំនួន២ដងជាស្រេចហើយ នៅតែមិនទាន់ដោះលែង ជនរងគ្រោះមកទៀត បែកធ្លាយរឿង កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ផ្អើលឆោឡោ សមត្ថកិច្ចចុះទៅ សាកសួរនៅកន្លែង ភោជនីយដ្ឋាន ថាតឌីង ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមរយៈការបំភ្លឺពីជនជាតិចិន ម្ចាស់ ភោជនីយដ្ឋាន ខាងលើ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បុរសជនសង្ស័យ ជនជាតិចិនមួយក្រុម មានគ្នា៥នាក់ ជិះរថយន្ត មួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ TOP1 ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកផឹកសុី មួយសន្ទុះក្រោយមក និយាយប្រាប់ថៅកែ ឲ្យរកស្ត្រីជនជាតិចិនចំនួន៥នាក់ (ស្ត្រីខ្មែរមិនយកទេ) ដើម្បីមកអង្គុយផឹកកំដរលេងជាមួយក្រុមជនសង្ស័យទាំង៥នាក់នោះ ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យ៥នាក់ ស្ត្រីរងគ្រោះ៥នាក់ ជាជនជាតិចិនទាំងអស់ នាំគ្នាផឹកសុីរហូតដល់វេលាម៉ោង៩យប់ ត្រូវបានក្រុមជនសង្ស័យ ប្រាប់ថា សុំនាំក្រុមស្ត្រីទាំង៥នាក់នោះ ចេញទៅដើរលេងមួយភ្លែត ហើយក៏នាំគ្នា ឡើងជិះរថយន្ត TOP1 មួយគ្រឿងខាងលើចាកចេញទៅបាត់ មិនដឹងថាទៅដល់ណា ស្រាប់តែនៅវេលាម៉ោង១០យប់ ថ្ងៃដដែល ក្រុមជនសង្ស័យទូរស័ព្ទ មកគម្រាម ជម្រិតទារប្រាក់ ចំនួន១០មុឺនយ៉េន ជាថ្នូរនឹងដោះលែង ស្ត្រីចិន៥នាក់ទៅវិញ ទើបភ័យស្លន់ស្លោ ចរចារ ផ្ញើវេរលុយ លើកទី១ ចំនួន១៩០០០យ៉េន តែក្រុមជនសង្ស័យមិនព្រមដោះលែង លុះដល់វេលាម៉ោង៤ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យទាមទារ លុយបន្ថែម ថៅកែភោជនីយដ្ឋាន វេរលុយជាលើកទី២ ចំនួន៣២០០០០យ៉េន បន្ថែមទៀត ថានិងដោះលែងស្ត្រីជនជាតិចិន៣នាក់ មកសិន នៅតែមិនឃើញដោះលែង ជនរងគ្រោះទៀត កាន់តែភ័យ រាយការណ៍ប្រាប់សមត្ថកិច្ច ផ្អើលឆោឡោ ទាំងប៉ូលិស ទាំងអាវុធហត្ថ ចុះទៅសាកសួរ ដល់ភោជនីយដ្ឋាន ។

ក្រុមស្ត្រីជនរងគ្រោះ រហូតមកដល់ វេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមេសា នេះទៅហើយនៅតែមិនទាន់ឃើញ ក្រុមជនសង្ស័យដោះលែងមកទៀត កម្លាំងសមត្ថកិច្ច នៅតែបន្តស្រាវជ្រាវ តាមស្វែងរក ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ