ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ  ទីតាំងល្បែងស៊ីសងចំរុះ មួយកន្លែង ក្រោមស្លាក កាស៊ីណូ ក្លាយជា កន្លែងល្បែងយ៉ាង អណាធិបតេយ្យ ក្នុងចម្ការស្រល់ទៅវិញ

4 សប្តាហ៍ មុន 169 តូ សុផល

ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងមួយកន្លែងដែលក្រោមស្លាកកាស៊ីណូ ទីតាំងល្បែងស៊ីសង គឺគេស្គាល់ច្បាស់ ស្ថិតក្នុងភ្នុងភូមិ  ពូត្រែង ឃុំដាកដាំខេត្តមណ្ឌលគិរី ទីតាំងក្នុងព្រៃស្រល់តែម្ដង។បើយោង​តាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​លេខ​១៧៧៤​ស​ជ​ណ ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ស្តី​ពី​ការ​សុំ​អនុញ្ញាត​ជា​គោលការណ៍ ​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ត​ ឈ្មោះ Resort Of Mondulkiri Entertainement Co.,Ltd រួម​មាន​សណ្ឋាគារ​ខ្នាត​អន្តរជាតិ ហាង​លក់ទំនិញ​រួច​ពន្ធ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត​នានា រង្គសាល ​ទាន់សម័យ ហាង​ម៉ាស្សា ខារ៉ា​អូខេ កីឡា​វាយ​កូន​ហ្គោ​ល បក្សី​កីឡា ប្រណាំង សេះ​-​ឆ្កែ ឆ្នោត​ផ្សងសំណាង ល្បែង​អន​ឡាញ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​គ្រប់ប្រភេទ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត​ក្នុង​និង​ក្រៅប្រទេស កីឡា​ភ្នាល់​គ្រប់​ប្រភេទ និង​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ គឺ​មាន​លក្ខណៈ​អចិន្ត្រៃយ៍​ដែល​រដ្ឋ​ទទួលស្គាល់ ។

ប៉ុន្តែ​អ្វី​ៗ​ដែល​មាន​ ក្នុង​ច្បាប់​សុំ​នោះ ​មាន​តែ​ស្រមោល​ប៉ុណ្ណោះ ​មិន​ខុស​ពី​បោកប្រាស់​ច្បាប់​ដែល​យល់ព្រម​នោះ​ឡើយ ។

តាម​លិខិត​ខាងលើ គឺ​ទីតាំង​មជ្ឈមណ្ឌល​នេះ​ ស្ថិត​នៅ​ច្រកព្រំដែន​ដាក់​ដាំ ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌលគិរី ព្រំប្រទល់​កម្ពុជា​-​វៀតណាម តែ​គេ​បែរជា​ឃើញ​លិខិត​មួយ​ស្នើ​សុំ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី សុំ​អនុញ្ញាត ច្បាប់​សាងសង់ និង​បើក​ដំណើរការ​មជ្ឈមណ្ឌល​កម្សាន្ត​នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ដែល​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​ទៅ​វិញ និង​ទើប​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សើម​ៗ​នេះ​កោត​ថ្នាក់​ក្រោម​ជាតិ​យល់ព្រម​កើត​ដែរ ។

បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋកំពុងមានការភ័យខ្លាចនោះគឺ ថាឡូវនេះ ភូមិឃុំមានសុវត្ថិភាព ហាក់ដូចជាលែង មានទំនុកចិត្ត ព្រោះកាលណាមានល្បែងស៊ីសងក្បែរផ្ទះពួកគាត់ចឹងទៅ គាត់បារម្ភ ជាងគេគឺ សុវត្ថិភាព ករណី ចោរកម្ម ជាដើម។

ពួកគាត់សំណូមពរជូនដល់ថ្នាក់ដឹកនាំគួរពិចារណាផង ប្រសិនបើការបើកល្បែងនេះ សមស្របតាមច្បាប់នោះពួកគាត់មិនថាអ្វីទេ តែនេះហាក់មិនដូចការដែលច្បាប់បានដាក់កំណត់ ដូចចែងក្នុង ច្បាប់ខាងលើ ទាល់តែសោះ។ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!