ព្រឹតិ្តការណ៍ថ្មីៗ

ដូចជាងាយពេក! LEXUS GS300 2Z-1679 បុករបងព្រះបរមរាជវាំង ខូចខាត ចុះមកសម្រួលជាមួយប៉ូលិស យករថយន្តចេញទៅផ្ទះបាត់!

6 ខែ មុន 132 តូ សុផល

រាជធានីភ្នំពេញ  ៖ យុវជនប្រុសស្រី មួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS GS300 ពាក់ស្លាកលេខភ្នំពេញ  2Z-1679

ឡើងខឿនចិញ្ចើមផ្លូវហើយទៅបុកបារ៉ាសដែក ដែលដាក់ហាមឃាត់ និងបុករបងព្រះបរមរាជវាំង ហើយចុះមកសម្រួលជាមួយប៉ូលិសហើយ  បើកចេញទៅបាត់ ស្រមោល ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ជាង១១យប់  ថ្ងៃទី១៩  ខែមេសា  ឆ្នាំ២០១៩នេះ  នៅតាមផ្លូវ២៤០  កែងផ្លូវសុធារស  ស្ថិតក្នុងសង្កាត់ជ័យជំនះ  ខណ្ឌដូនពេញ  ។

ក្រោយមកគេឃើញ  ប៉ូលិសយាមព្រះបរមរាជវាំង  និងមានប៉ូលិសប៉ុស្តិ៍ជ័យជំនះ  ចុះមកដល់  ហើយក៏ឃើញយុវជនដែលជាអ្នកបើកបរ រថយន្តបង្កចេញពីរថយន្តរួចដើរទៅនិយាយជាមួយ ប៉ូលិសនោះ  ហើយក្រោយមក  មិនដឹងថាការដោះស្រាយសម្រួលគ្នាយ៉ាងម៉េចទេ  ទើបយុវជនដែលជាអ្នកបើករថយន្ត  ដើរមកកាន់រថយន្តវិញហើយ  សុំយករថយន្តចេញ  ហើយប្រាប់ថា  រូបគេបានសម្រួលជាមួយសមត្ថកិច្ចរួចហើយ  រួចឡើងបើករថយន្តថយក្រោយ  រួចបើករថយន្តទាំងខ្ទេចកាងខាងមុខចេញពីកន្លែងកើតហេតុបាត់ទៅ ។

ចំពោះករណីនេះ  មហាជន  ហួសចិត្ត  នឹងសមត្ថកិច្ចមូលដ្ឋាន យ៉ាងខ្លាំង  ទោះជាការខូចខាតបន្តិចបន្តួច និងមិនបង្កអោយនណាម្នាក់គ្រោះថ្នាក់ក៏ដោយ មិនគួរណាមកសម្រួលគ្នាក្រៅច្បាប់ ហើយអនុញាតិអោយយករថយន្តចេញទៅ ទទេៗ បែបនេះ  ដោយមិនមានការអប់រំណែនាំ អ្វីបន្តិចសោះឡើយ  នេះជារបង ព្រះបរមរាជវាំង  របស់ព្រះករុណា  ព្រះមហាក្សត្រ នៃប្រទេសទាំងមូល  ចង់បើកបុក តាមអំពើចិត្ត  ហើយសម្រួលគ្នា បែបនេះ  ដូចជាងាយពេកហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ