ព្រឹតិ្តការណ៍ថ្មីៗ

ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ  នៅមុខស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវព្រះមុនីរ៉េត  ឃាត់ខ្លួនជនសង្ស័យ២នាក់  ពាក់ព័ន្ធករណីគ្រឿងញៀន  !

5 ខែ មុន 71 តូ សុផល

រាជធានីភ្នំពេញ  ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតបានថ្នាំញៀន ចំនួន១កញ្ចប់ថង់តូច (ដែលខ្ចប់ក្នុងក្រដាសជូនមាត់) កាលពីវេលាម៉ោង២១:០០នាទី ថ្ងៃសុក្រ  ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ  នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈ PTT នៅតាមផ្លូវមុនីរ៉េត(២១៧)  ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក  ម៉េង  វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ  បានអោយដឹងថា  ក្នុងប្រតិបត្តិការ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅទីតាំងខាងលើ ក្រោមការចង្អុលបង្ហាញពីលោក  ពេជ្រ  កែវមុនី  អភិបាលនៃគណៈ  អភិបាលខណ្ឌមានជ័យ  កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ  មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន ៣៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ នូ ទូច អធិការរងខណ្ឌ និងវរសេនីយ៍ត្រី ជឹម សុភ័ក្រ  អធិការរង សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌមានជ័យ ចំនួន ១៥នាក់ ដឹកនាំដោយលោក  ឡេង  ចន្ទសុភ័ត្រា  ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ៧នាក់ (សរុបចំនួន ៥៧នាក់) និងមានការចូលរួមពីអាជ្ញាធរសង្កាត់  ដឹកនាំដោយលោក  ទូច  សំអុល  ចៅសង្កាត់ស្ទឹងមានជ័យទី២ផងដែរ។

ជាលទ្ធផលត្រួតពិនិត្យបានរួមមាន ៖

១-រថយន្តឆ្លងកាត់ចំនួន ៩៥គ្រឿង។

២-ម៉ូតូឆ្លងកាត់ចំនួន ៣៤០ គ្រឿង ។

៣-អាវុធឆ្លងកាត់ គ្មាន ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ទាប់គ្នា ជនសង្ស័យទី១.  ជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងចូលមក ក្នុងល្បឿនលឿន  ដោយមានការសង្ស័យក៏បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ជាក់ស្ដែងរកឃើញ ក្រាមសថ្លា  (សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់ថង់តូច (ដែលខ្ចប់ក្នុងក្រដាសជូតមាត់) ទើបសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង និងជនសង្ស័យម្នាក់ទៀត  ជិះម៉ូតូចូលមក  ដោយមានការសង្ស័យក៏បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ រកឃើញ ថង់ដែលច្រកថ្នាំញៀន  ដែលទើបប្រើប្រាស់រួច  លាក់ទុកក្នុងកញ្ចប់បារី ទើបធ្វើការឃាត់ខ្លួន  បញ្ជូនទៅធ្វើការសាកសួរ  នៅស្នាក់ការប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យទី២តែម្ដង ។

ដកហូតវត្ថុតាង ៖ ក្រាមពណ៍ សថ្លា ចំនួន១កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងដកហូត ត្រូវបានបញ្ជូនខ្លួនទៅសាកសួរ  ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ