ព្រឹតិ្តការណ៍ថ្មីៗ

ខូច អនាគត ព្រោះទូរស័ព្ទ Samsung មួយគ្រឿង (វីដេអូ)

5 ខែ មុន 358 តូ សុផល

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ TNN អោយដឹងថា កាលថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៦ និង ៣០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ក្បែរវិទ្យាល័យពញាក្រែក សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចជិតវត្ត ឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៩ និង ០០ នាទី។

លោក ប៊ុន សត្យានាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ TNN អោយដឹងថា សង្ស័យ ឈ្មោះ សៀន ផល្លា ហៅ ឡា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវលំ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ភារៈចាប់យក

ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៤៨៩២៤០ ពាក់ស្លាកលេខភ្នំពេញ ១HQ-៩៧២៣។

 

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ