ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ មិន សុផេត ដឹកនាំកិច្ចប្រជុំ នៅអធិការដ្ឋានខណ្ឌសែនសុខ

1 ខែ មុន 64 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១រោច ខែច្រេត ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកអង្គប្រជុំប្រចាំខែមេសា និងលើកទិសដៅអនុវត្តខែបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ចុះដឹកនាំទទួលខុសត្រូវត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានផ្តល់អនុសាសន៍ដឹកនាំការងារចំនួន ៦ចំណុច គឺ

១ ពង្រឹងលើការងារបង្កាបង្ក្រាបករណីលួច ឆក់ ប្លន់
២ ពង្រឹងលើការងារកកស្ទះ តាមគោលដៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ។
៣ អនុវត្តជាប្រចាំលើការងារល្បាតពួនស្ទាក់
៤ បន្តអនុវត្តលើការងារត្រួតពិនិត្យមួក កញ្ចក់ និងត្រួតពិនិត្យជាតិស្រវឹង
៥ ក្តាប់សភាពការណ៍នយោបាយ ( ពិសេសសកម្មជន CNRP S118 )។
៦ ពង្រឹងលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយអង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១ និង ០០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយភាពម៉ឺងម៉ាត់ និងទទួលខុសត្រូវ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!