ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីយោធាវ័យ១៧ឆ្នាំម្នាក់ ធ្វើសកម្មភាពឆក់ កាបូប ពីជនជាតិបារាំង

6 ខែ មុន 94 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង១៤ និង ៤០ នាទី កម្លាំងការិយាល័យកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញបានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងបឹងកក់ ផ្លូវលេខR១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ប្រផេះ ) នៅចំណុចមុខផ្ទះសំណាក់គីម ផ្ទះលេខ៣១អឺ០ ផ្លូវលេខ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៧ និង ៣០ នាទី និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យមាន

សមត្ថកិច្ចប្រាប់អោយដឹងថា ជនសង្ស័យ ឈ្មោះ ម៉ឺន ចំរើនរិទ្ធី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធា  ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ (សារធាតុញៀន វិជ្ជមាន)។

វត្ថុតាងចាប់យកជាមធ្យោបាយជិះធ្វើសកម្មភាព
ម៉ូតូម៉ាកស៊ុយហ្សុយគីនិចII សេរីឆ្នាំ២០១៩ លេខតួ-លេខម៉ាស៊ីន ៧៥១៦៩៧ ពាក់ស្លាកលេខ តាកែវ១N-០២១៣ និង មួយសុវត្ថិភាពម៉ាក SPC ពណ៌ ខ្មៅ ចំនួន ០១។

ជនរងគ្រោះ ឈ្មោះ LAURENT LIEGER ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ បារាំង  មុខរបរ ទេសចរណ៍ ស្នាក់ផ្ទះសំណាក់គីម ផ្ទះលេខ៣១អឺ០ ផ្លូវលេខ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់
-កាបូបស្ពាយ ពណ៌ ប្រផេះ ចំនួន ០១
-លិខិតឆ្លងដែន ចំនួន ០១ ក្បាល
-ទូរសព្ទ័ដៃម៉ាកសាំសុង S៧ ស៊ីមកាតលេខ ០៩៩ ៧៧១៦៩៨
-សៀវភៅកត់ត្រា ចំនួន ០៣ ក្បាល
-នាឡិកាដៃម៉ាក Rolex ចំនួន ០១
-ប្រាក់រៀលចំនួន ៨០ ម៉ឺនរៀល
-ប្រាក់ដុល្លារ ចំនួន ១២០ ដុល្លារអាមេរិក ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ