ព្រឹតិ្តការណ៍ថ្មីៗ

ខ្លោចចិត្តណាស់! ពុទ្ធ​ សុជាតិ អតីតជាកីឡាករ នៅក្លឹបពុទ្ធសិរីវង្សពោធិ៍សែនជ័យ ជួបគ្រោះចរាចរណ៍ បាត់បង់ជីវិត មានជនឆ្លាតឱកាស បន្លំយក កាបូបលុយ និង ទូរស័ព្ទ ទៀត

6 ខែ មុន 353 តូ សុផល

ភ្នំពេញ​ ៖ គួរឲ្យអាសូរ​! អតីតកីឡាប្រដាល់ម្នាក់ បោកក្បាលស្លាប់មួយរំពេច ខណ:ពេលកំពុងជិះម៉ូតូ Scoopyយ៉ាងលឿន

ដោយមានដឹកស្រាបៀរ Heineken ២កេស សង្ស័យពិបាកកាច់ចង្កូត ទេីបរេចង្កូតទៅបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែម កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃសៅរិ៍​ ទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HO-8788 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនយ៉ាងលឿន ដោយមានដឹកស្រាបៀរ Heineken ២កេស នៅកន្លែងដាក់ជេីង ​ខណ:មកដល់ចំណុចកើតហេតុ សង្ស័យពិបាកកាច់ចង្កូត ស្រាប់តែរេចង្កូតទៅបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងតែម្ដង ។

ភ្លាមៗនោះ ក៏មានជនសង្ស័យមួយក្រុម បានធ្វើដំណើរឆ្លងកាត់ ហើយបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលូកយកទូរស័ព្ទ និងកាបូបលុយ ចេញទៅបាត់ដោយមិនមានរបស់អ្វី សម្រាប់ទាក់ទងទៅសាច់ញាតិជនរងគ្រោះបានខ្លះទេ។

បច្ចុប្បន្នក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ហើយទាក់ទង ទៅមន្ត្រីជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីឲ្យរថយន្តសាមុយ ដឹកសពយកទៅតម្កល់ទុកនៅឯវត្តជាបឋម រង់ចាំទាក់ទងទៅសាច់ញាតិបន្តនៅពេលក្រោយ ។ រីឯម៉ូតូសមត្ថកិច្ចជំនាញ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕​

សពជនរងគ្រោះ ឈ្មោះ ពុទ្ធ​ សុជាតិ ( យឿង យ៉ូន អាយុ៣៣ ឆ្នាំ)  អតីតជាកីឡាករនៅក្លឹបពុទ្ធសិរីវង្សពោធិ៍សែនជ័យ បច្ចុប្បន្នជាសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ។

សពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ភូមិស្រឹង ឃុំទំនប់​ ស្រុកបាធាយ​ ខេត្តកំពុងចាម។

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ