ព្រឹតិ្តការណ៍ថ្មីៗ

ថ្លើមធំមែន! ម្ចាស់ដីវាយកម្ទេចក្បាលស្ពាន ថវិកា មូលនិធិ ខណ្ឌ ក្រវាត់ចោល និងសង់របងរំលោភលើខ្នងប្រឡាយទៀត

2 ខែ មុន 508 តូ សុផល

ភ្នំពេញ ៖ ស្ងាត់ៗ ស្ពាន មូនិធិសាលាខណ្ឌសែនសុខ សាងសង់សម្រាប់សាធារណៈជន និងប្រជាពលរដ្ឋឆ្លងកាត់ ប្រឡាយទួលសំពៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានជនល្មើស ជាឈ្មួញរកសុីដីវាយកម្ទេចក្បាលស្ពានគ្រវាត់ចោល ដើម្បីពង្រីកវាតទីនិងសង់របងលើខ្នងប្រឡាយយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ខណៈដែលបងប្អូនប្រជាពលរដ្ឋ រវល់តែទៅភូមិស្រុកកំណើតរៀងខ្លួន មិននឹកស្មានដល់ ស្ពានទួលសំពៅ ក្នុងមូលដ្ឋានខាងលើ សាងសង់ដោយសាលាខណ្ឌសែនសុខ ជំនាន់ លោក ប៉ឹល កុសល នៅជាអភិបាលខណ្ឌសែនសុខន  សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ បែរជាមានជនល្មើស ដែលជាឈ្មួញរកសុីដី វាយកម្ទេចក្បាលស្ពានក្រវាត់ចោល និងសង់របងរំលោភលើខ្នងប្រឡាយ ទើបតែដឹងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ បង្កឲ្យភ្ញាក់ផ្អើល និងព្រួយបារម្មណ៍ ប្រឈមបាក់ដី ខូចខាតស្ពានលែងបានឆ្លង ។

ពលរដ្ឋបន្តទៀតថា ម្ចាស់ ឈ្មួញរកសុីដី ដូចជាថ្លើមធំពេកហើយ សមិទ្ធិផលរបស់រដ្ឋ របស់ជាតិ ហ៊ានវាយបំផ្លាញ ចោលប៉ុណ្ណឹងហើយ ចុះទម្រាំ សមិទ្ធិផលផ្សេងទៀត ទៅជាយ៉ាងណា សង្ស័យត្រូវជាជីដូនជីតាសាលាក្រុងហើយទើបហ៊ានបំផ្លាញបែបនេះនិងថែមទាំងហ៊ានធ្វើរបងរំលោភលើខ្នងប្រឡាយទៀតផង ។

លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ ប្រាប់TNN ថា លោកអត់ដឹងទេ ព្រោះគ្មានអ្នកមកសុំច្បាប់លោកឡើយ។ តែក្នុងនាមអាជ្ញាធរ បែរជាមិនដឹង គេធ្វើអីក្នុងមូលដ្ឋានរបស់ខ្លួនទៅវិញ ហើយរឿងនេះមិនតូចទេ វាយកំទេចស្ពានដែលជាសម្បត្តិរដ្ឋ ហើយ សង់របងរំលោភប្រឡាយទៀត បើឆ្លើយអត់ដឹងបែបនេះ ដូចងាយពេកហើយ។

ពលរដ្ឋសំណូមពរផងដែរដល់ ចៅហ្វាយក្រុងភ្នំពេញ មេត្តាជួយចុះពិនិត្យ បញ្ហាស្ពានខាងលើ ត្រូវបានឈ្មួញវាយបំផ្លាញក្បានស្ពានចោល ដើម្បីពង្រីកវាតយកដី របស់ខ្លួនឲ្យបានធំ កើនម៉ែត្រការ៉េ លក់បានថ្លៃ៕

សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ឯកឧតក្តម ឃួង ស្រេង អភិបាលក្រុងភ្នំពញ ជួយពិនិត្យមើល  ក្រុមមន្ត្រីវាស់វែងផង ក្រែងមានបញ្ហាបច្ចេកទេស ឬ ឧបករណ៍វាស់វែង ។

ពាក់ព័ន្ធករណីខាងលើនេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក្រោយទទួលព័ត៌មានខាងលើភ្លាម បានចុះដល់គោលដៅពិនិត្យជាក់ស្តែងឃើញថាពិតជាមានករណីវាយបំផ្លាញក្បាលស្ពាន និងសង់របងរំលោភលើខ្នងប្រឡាញពិតប្រាកដមែន។

លោកអភិបាល ក៍បានរាយការណ៍ទៅសាលារាជធានីភ្នំពេញ ពាក់ព័ន្ធរឿងខាងលើនេះ ហើយលោកនិងដាក់បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

https://www.facebook.com/182840152636749/videos/415864685875348/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!