ព្រឹតិ្តការណ៍ថ្មីៗ

ចុម! មើលមុខចោរ ខ្ចីញ៉េញ!

4 ខែ មុន 66 តូ សុផល

ភ្នំពេញ៖ នៅ វេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានករណីឆក់ទូរសព្ធ័ដៃ (IPHONE Xs MAX)

បានសម្រេចនៅចំនុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ បង្កឡើងដោយជនសង្ស័យម្នាក់ មធ្យោបាយជិះម៉ូតូ០១គ្រឿងម៉ាក់និច។

ជនសង្ស័យឈ្មោះ ជ័យ វឌ្ឍនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបបសិស្សថ្នាក់ទី១១E វិទ្យាល័យវត្តភ្នំ ទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HF5775
លេខតួ+លេខម៉ាសុីន៖36469។

វត្ថុតាងដកហូតបានរួមមាន ទូរស័ព្ទដៃម៉ាក (IPHONE MAX) ពណ៌ស លេខ1519487117។

ជនរងគ្រោះ ឈ្មោះ ចាង ធីង ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅសណ្ឋាគា សុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

បច្ចុប្បន្នទូរស័ព្ទយើងបានប្រគល់អោយជនរងគ្រោះវិញចំណែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!