ព្រឹតិ្តការណ៍ថ្មីៗ

វិលមុខណាស់! ចាប់ខ្លួនចោរម្នាក់ ដែលស្នងការខេត្តកំពង់ស្ពឺ ធ្លាប់ស្នើឲ្យព្រះរាជអាជ្ញាដោះលែង យកទៅដាក់គុកវិញ!

5 ខែ មុន 97 តូ សុផល

ភ្នំពេញ៖ទីបំផុត ទៅជនត្រូវចោទជាចោរ លួចម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺចាប់ខ្លួនតាមដីការបស់តុលាការ យកទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះថា ជនត្រូវចោទមានឈ្មោះ ណោ ពនភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតភូមិស្វាយឈើព្រៃឃុំព្រៃដុំថ្លឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ តាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩របស់លោក ម៉ែន វណ្ណៈ ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកំពង់ ស្ពឺ។

ប្រភពបន្ថែមថា បច្ចុប្បន្នជនត្រូវចោទ ឈ្មោះ ណោ ពន ត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ ខណៈបក្ខពួកម្នាក់ទៀតឈ្មោះ អាយ អ៊ីងហៅអឿនម៉ៅ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងមានស្រុកកំណើតភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងកំពុងរត់គេចខ្លួនពីការតាមចាប់តាមអំណាចដីការបស់តុលាការ។

សូមជម្រាបជូនថា ជនត្រូវចោទឈ្មោះ ណោ ពន និងឈ្មោះ អាយ អ៊ីង ហៅអឿន ត្រូវបានតំណាងអយ្យការនៃអមសាលាដំបូងខេត្តកំពង់ស្ពឺបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ពីបទលួច យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦នៃក្រមព្រហ្ម ទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១៦ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។

 

គួររម្លឹកថា ជនត្រូវចោទទាំង២នាក់ ខាងលើត្រូវកម្លាំងប្រជាការពារ ភូមិ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជំពូព្រឹក បើកការស៊ើបអង្កេតនិងស្រាវជ្រាវរហូតឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។

ក្រោយឃាត់ខ្លួននគរបាលស្រុកឧដុង្គ បានកសាងសំណុំរឿង និងបញ្ជូនក្រុមជនត្រូវចោទទៅស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស(ប្លន់)។

ប៉ុន្តែនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ជនត្រូវចោទទាំង២នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ហើយត្រូវលោកស្រី រដ្ឋាចន្ទ្រា ភរិយាជនត្រូវចោទ ឈ្មោះ ណោ ពន ដើរនិយាយអួតប្រាប់អ្នកភូមិ និងនគរបាលមូលដ្ឋាន ថាចំណាយលុយអស់ម្នាក់៣០០០ដុល្លារ ទើបរួចខ្លួន៕ ដោយ៖ ពូម៉ូតូឌុប

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ