ព្រឹតិ្តការណ៍ថ្មីៗ

យុវជន២នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

5 ខែ មុន 62 តូ សុផល

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូទំនើបMSX និងរថយន្តសាំយ៉ុងដឹកផ្លែឈើបានកើតឡើង១លើកបណ្តាលអោយយុវជនពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ57B ចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាម៉ោង២២និង៥០យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានម៉ូតូម៉ាកខាងលើបើកបរក្នុងល្បើនលឿន ទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចខាងលើមានរថយន្តដឹកផ្លែឈើបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បុកគ្នាពេញទំហឹងលាន់ស្នូរដូចរន្ទះផ្អើលអ្នកស្រុកទាំងយប់។

ប្រភពបានបន្តថា៖ជនរងគ្រោះឈ្មោះ ខុំ វី ភេទប្រុស អាយុ២១ឆ្នាំ ស្លាប់ ក្រោយពេលបញ្ចូលទៅដល់មន្ទីរពេទ្យ រីឯអ្នករួមដំណើរឈ្មោះ៖ ថន ធួន ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងរួចក៍ប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ