ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំការងារចាំបាច់បន្ទាន់ ពាក់ព័ន្ធការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងការងារសន្តិសុខនយោបាយ

5 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ០០នាទី

លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំការងារចាំបាច់បន្ទាន់ ពាក់ព័ន្ធការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងការងារសន្តិសុខនយោបាយ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរង លោក អធិការនគរបាលខណ្ឌ លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក នាយករដ្ឋបាលខណ្ឌ លោក ប្រធានស្តីទីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក លោកស្រីចៅសង្កាត់ទាំង១១ និង លោក ប្រធានប្រជាការពារខណ្ឌផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ