ទឹកដីមណ្ឌលគិរី  កោះម្យើលើ កំពុងឆក់បេះដូង អ្នកទេសចរណ៍

1 ខែ មុន 86 តូ សុផល

មណ្ឌលគីរី៖ តំបន់ទេសចរណ៍លាក់ខ្លូន «កោះម្យើលើ» មានទីតាំងស្ថិតនៅតាមដងទន្លេស្រែពក ក្នុងភូមិសាស្រ្ដកោះម្យើលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណលគិរី

កំពុងទាក់ទាញទេសចរយ៉ាងច្រើនកុះករ ទៅទស្សនាកម្សាន្ត។

រមណីយដ្ឋានបែបធម្មជាតិមួយនេះ ទើបតែល្បីរន្ទឺមិនយូរប៉ុណ្ណោះ ពោលគឺទើបតែមានទេសចរមកលេងក្នុងចន្លោះ ឆ្នាំ២០១៦ ប៉ុន្តែនៅឆ្នាំ២០១៧នេះ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានភ្ញៀវប្រមាណ៨០០នាក់ និងម៉ូតូ៤០០គ្រឿង រថយន្ត៣៧០គ្រឿង មកកំសាន្តលេងយ៉ាងសប្បាយរីករាយ។  ជាទូទៅភ្ញៀវមកពីក្នុងខេត្ត បណ្ដាខេត្តផ្សេងៗ និងរាជធានីភ្នំពេញ តែពេលខ្លះមានការថយចុះចំនួនភ្ញៀវ គឺមូលហេតុផ្លូវនៅពិបាក គ្មានស្ពាន និងគ្មានលូជាដើម។

«កោះម្យើលើ» មានចំងាយពីទីរួមខេត្ត១៣០គីឡូម៉ែត និងមានចំងាយពីទីរួមស្រុកកោះញែក៤៧គីឡូម៉ែត លក្ខណៈពិសេស នៅទីនោះមានឆ្នេរខ្សាច់ ទឹកទន្លេរាក់ៗទឹកជួរ និងមានម្លប់ដើមរ៉ៃ លើមាត់ជ្រាំងទន្លេមានរុក្ខជាតិ សំរាប់អង្គុយលេង និងចត់រថយន្ត បែបធម្មជាតិៗ។

នៅក្បែនោះនៅមានកោះមួយឈ្មោះថា «កោះម្យើលើ» ដែលជាទីកន្លែងគោរពសក្ការៈ​របស់អ្នកភូមិ នៅទីនោះ នៅចំកណ្ដាល កោះមានខ្ទមអ្នកតា មួយដែលប្រជាជនតែងតែទៅបន់ស្រន់សុំសេចក្ដីសុខតៗពីបុរាណមក ដោយមានចាស់ៗដំណាលថា កាលពីសមយ័សង្រ្គាមជប៉ុន វាយបារាំងពួកបារាំងរត់ទៅពួននៅទីនោះដោយ ឲ្យអ្នកភូមិជួយបន់អ្នកតាឱយជួយ លាក់បំពួនរហូតដល់ជប៉ុនរកមិនឃើញ។

កោះនោះនៅមានចំណុចពិសេសមួយទៀត ដែលអ្នកភូមិនៅមានជំនឿ មកដល់បច្ចុប្បន្ននេះ គឺហាមកាប់ឈើ ធំៗ ឬបំផ្លាញព្រៃនៅទីនោះបើអ្នកណា ហ៊ានកាប់ គឺមានជំងឺរាតត្បាតដល់អ្នកភូមិតែម្ដង។

 

នៅតាមដងទន្លេ នៅមានកន្លែងជាច្រើនទៀត ដែលមិនទាន់អភិវឌ្ឍន៍គ្មានផ្លូវទៅដល់ហើយល្អៗទៀតផង ដូចជាកោះគូ ,កោះតេន, កោះជា, កោះឡាក់ ,កោះវើនខ្វាយ(អន្លុងក្របីទឹក)ជាដើម។

គួរបញ្ជាក់ថា នៅទីនោះមិនទាន់មានការរៀបចំ ពីសំណាក់អាជ្ងាធរ ឬពីមន្ទីរជំនាញនៅឡើយទេ។ ប្រជាពលរដ្ឋ ក្នុងតំបន់ក៏បានសំណូមពមន្ទីរជំនាញ ជួយដល់សហគមន៍ រៀបចំឲ្យមានស្ដង់ដាជាតំបន់ទេសចរណ៍មួយទៀត ក្នុងស្រុកកោះញែកនេះ៕ ដោយ៖ សាត ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!