ព្រឹតិ្តការណ៍ថ្មីៗ

អាសូរតែរឿងធំ! ខឹងប្រពន្ធលេងបៀរ  ទិញសាំងទៅ​ចាក់ដុតផ្ទះចោល

5 ខែ មុន 73 តូ សុផល

ខេត្ដកំពង់ស្ពឺ​ ៖  កាលពីថ្ងៃពុធ​ ១៣កើត​ ខែចេត្រឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣ត្រូវនឹងថ្ងៃទី១៧​ ខែ​មេ​សា​ ឆ្នាំ​២០១៩​

វេលាម៉ោង១៥.៥៥នាទីនៅចំ​ណុចភូមិពន្នរ​ ឃុំភ្នំតូច​ ស្រុកឧដុង្គ​ មានករណី​ហឹ​ង្សារយកសាំងបំណងចាក់ដុតផ្ទះ​ចោល​ បង្ករដោ​យឈ្មោះ​ ចិន ចឺ​ ភេទប្រុស អាយុ​ ៣៧ឆ្នាំ​ រស់​នៅ​ភូមិឃុំកើតហេតុខាងលើ បានយកប្រេង​សាំ​ងចំ​ណុះ​ កន្លះលីត្រ​ ដាក់ក្នុងដបទឹកសុទ្ធ​ យកទៅ​ចាក់ដុតផ្ទះចោល​«ទីតាំង​លេងល្បែង​បៀរ»និង​បានហៀរកំពប់ខ្ទៀតទៅលេី​ប្រពន្ធឈ្មោះ​ អាន អេង អាយុ៣៨ឆ្នាំ​ និងកូនតូចឈ្មោះ​ ចឺត សំនៀងភេទប្រុស អាយុ​ មួយខួបកន្លះ​ បណ្តាលអោយរង​របួសប្រពន្ធរលាកជើងខាងស្តាំ ដងខ្លួន​ ចង្កេះ​ ចំ​ណែ​កកូនតូច​រលាកកំប៉ះគូទនឹងកំភួនជើងខាង​ឆ្វេង​។

តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​នគរបាល​ថាមុនកេីត​ហេ​តុ​ លោកប្ដី​តែងតែហាមប្រាមប្រពន្ធមិនឲ្យទៅ​លេងបៀរ​ ព្រោះបាយទឹកមិនសូវបានធ្វេីតាមពេ​លកំណត់​ តែលោកស្រីប្រពន្ធនៅ​លួចបៀ​ដ​ដែ​ល​លេងលក្ខណៈ​ ២០០រៀល​ ៥០០រៀល​ ក្នុង​មួយដៃ​ ​នៅផ្ទះឈ្មោះ​ កាង ផល​ ភេទស្រី​ អាយុ៤៩ឆ្នាំរស់នៅភូមិឃុំខាងលើ ដោយទ្រាំមិនបាននូវទ​ង្វេី​ព្រហេីនរ​ប​ស់ប្រពន្ធ​ លោកប្ដីចិត្ដខ្លាំងក៏សំរេចចិ​ត្ដទិញប្រេង​សាំង​ កន្លះលីត្រ​ យកទៅដុតផ្ទះកន្លែ​ងលេងបៀរចោលតែម្ដ​ង​។

ក្រោយពីបានទិញសាំងរួច​ក៏ដេីរសំដៅទៅផ្ទះ​ខា​ងលេី ពេលទៅដល់ក៏យកសាំងជះចៃដន្យសាំង​ខ្ទៀតពេញខ្លួនប្រាណប្រពន្ធនិងកូនហេីយក៏កេះដែកកេះបញ្ចេះភ្លេីងបោះ ហេីយបណ្តាលអោយឆាបឆេះប្រពន្ធនិងកូនតែម្តង​ ត្រូវ​បានប្រជាពលរ​ដ្ឋ​ នាំគ្នាជួយពន្លត់សង្រ្គោះទាន់ពេលវេលា។

បច្ចុប្បន្នជនសង្ស័យ​ត្រូវសមត្ថកិច្ចធ្វេីការឃាត់​ខ្លួន​បញ្ជូនមកអធិការដ្ឋាននគរបាល​ស្រុក​ឧដុង្គ​ ដេីម្បី​ធ្វើ​ការ​សាកសួរ​បន្ថែ​ម​ជុំវិញ​ករណី​ខាងលើ​ និងក​សាងសំណុំរឿងប​ញ្ជូនមកកាន់ការិយាល័យជំនា​ញខេត្ដ​ មានចំណាត់ការបន្ដ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ