ព្រឹតិ្តការណ៍ថ្មីៗ

ទំពាំងគេ ទំពាំងឯង ម៉េចបានរលួយ វល់ចឹង? រាំជាន់ជើងគ្នាក្នុងក្លឹប ចេញមកគប់គ្នាប្រសេចប្រសាច ពេញផ្លូវ ក្នុងខណ្ឌមានជ័យ

6 ខែ មុន 298 តូ សុផល

 រាជធានី​ភ្នំពេញ ៖  មួយរយៈចុងក្រោយនេះ  គេឃើញភាពអសន្តិសុខ កើតមានជាហូរហែរ ក្នុងខណ្ឌមានជ័យ

 អំពើ លួច ឆក់ និងក្មេងទំនើងជាដើម ជាក់ស្តែង  ឆាកប្រយុទ្ធ គ្នាដូចក្នុងរឿងហុងកុង​ រវាងក្រុមក្មេងស្ទាវជនជាតិវៀតណាម មានគ្នាជាង១០នាក់ និងក្រុមក្មេងស្ទាវជនជាតិខ្មែរនិងវៀតណាមជាង១០នាក់ បន្ទាប់ពីចូលរាំលេងក្នុងក្លឹបកម្សាន្តរាត្រីមួយកន្លែង ហើយរាំជាន់ជើងគ្នា​ រកវៃគ្នាម្ដងហើយតែបានគេឃាត់ឲ្យចេញមកក្រៅ តែពេលត្រលប់ទៅផ្ទះវិញបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានដុំថ្ម​ ហោះប្រសាចពេញថ្នល់ ហើយក៏នាំគ្នារេីស​ដុំថ្ម​ ដុំឥដ្ឋ​ គប់គ្នាទៅវិញទៅមក​ ប្រសាចដូចទឹកភ្លៀង បង្កការភ្ញាក់ផ្អើល​ដល់អ្នកដំណេីរ​ មិនហ៊ានឆ្លងកាត់ហើយជិះត្រលប់ក្រោយ​ រកផ្លូវវៀង​ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗផងដែរ។ 

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​នៅវេលាម៉ោង​០០:៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០១៩នេះ​ នៅចំណុចមុខ​ហ្គារ៉ាសសាំង​កាល់តិច​ លេីកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

ក្មេងស្ទាវប្រុសស្រី​៤នាក់ ដែលសមត្ថកិច្ចនាំទៅអប់រំមានឈ្មោះដូចជា ៖ 

១.ឈ្មោះ នុន​ សុភ័ត្រា​ ហៅអានុយ ភេទប្រុស​ ជនជាតិខ្មែរ​​ អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ ​មុខរបរ​ នៅផ្ទះ។ 

ទី២.ឈ្មោះ សុខ ជា​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ស្នាក់នៅ ម្តុំភូមិវៀតណាម សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។ 

ទី៣.ឈ្មោះ ញី ហ្វាង ហៅអាញី ភេទស្រី​ អាយុ១៨ឆ្នាំ ស្នាក់នៅលេីប៉ែត្រី​មាត់ទន្លេ​ (ភូមិវៀតណាម) ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។

បេីសម្ដីយុវជនជនជាតិម្នាក់ដែលជាអ្នកចូលរាំជាមួយ​ បានរៀបរាប់ប្រាប់ TNN ថា​ នៅមុនពេលកើតហេតុ​ រូបគេនិងមិត្តភ័ក្ត៣នាក់ទៀត​ និងមិត្តភ័ក្ត​ជាច្រេីននាក់ទៀត​ បានមករាំកម្សាន្តនៅក្នុងក្លឹបរាត្រីមួយឈ្មោះថា “​រ៉េនក្លឹប RAIN CLUB” នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រ​ ពីចំណុចកេីតហេតុខាងលេី​ ហេីយមិត្តភ័ក្តខ្លួនបានហៅស្រាបៀរមកផឹក ហេីយរាំលេងកម្សាន្ត ។ 

យុវជនខាងលេីបន្តថា​ ពេលកំពុងរាំកម្សាន្តនោះ​ មានក្រុមក្មេងស្ទាវជនជាតិវៀតណាម​និងខ្មែរ​ បានមករាំជិតពួកគេ​ ហេីយឌឺដង​ រហូតជាន់ជេីងថែមទៀត ទេីបទាស់សម្ដីគ្នារកវៃគ្នា​ តែត្រូវបានមិត្តភ័ក្តដែលជាអ្នកស្គាល់ទាំងសងខាងឃាត់​ និងហាមមិនអោយឈ្លោះជាមួយភាគីម្ខាងទៀតទេ​ ព្រោះគិតថាមករាំលេងសប្បាយ​ មិនមែនមកបញ្ចេញសាច់ដុំដាក់គ្នា​ នាំតែកេីតមានហិង្សាវាយគ្នារញ៉េរញ៉ៃ​តែប៉ុណ្ណោះ​ ទេីបរូបគេនាំគ្នាផឹកនិងរាំកម្សាន្តរហូតអស់ស្រា​ ក៏បបួលមិត្តភ័ក្តរបស់ខ្លួន ត្រលប់ទៅផ្ទះវិញ ដោយខ្លះជិះម៉ូតូ​ និងពួកគេ៤នាក់​ ដេីរ​ថ្មេីជេីងទិសដៅពីត្បូងទៅជេីង​ ។  

យុវជនជនជាតិវៀតណាមម្នាក់ទៀតបានប្រាប់ដែរថា លុះពេលដេីរមកដល់ចំណុចកេីតហេតុនោះ​ ស្រាប់តែឃេីញក្មេងស្ទាវមួយក្រុមទៀត ដែលឈ្លោះគ្នាក្នុងក្លឹបនោះ​ មានគ្នាជាង១០នាក់ ជិះម៉ូតូ៤-៥គ្រឿង មកពីក្រោយ ឆាបពួកគេ​ ហេីយស្រែកដាក់ពួកគេទៀត ទេីបពួកគេស្រែកដាក់វិញ​ ទេីបក្រុមម្ខាងទៀតនោះឈប់ម៉ូតូហេីយ​បត់ត្រឡប់ក្រោយ​ ទេីបពួកគេឆោឡោប្រាប់មិត្តភ័ក្តដែលជាជនជាតិវៀតណាម​នៅច្រកដឿងហែម​ ចំណុចកើតហេតុខាងលើ​ថា គេវាយគ្នាយេីងហេីយ​ ទេីបមិត្តភ័ក្តជាច្រេីនទៀតរត់ចេញមក​រេីស​ដុំឥដ្ឋ​ ដុំថ្ម​ គប់ទៅលេី​ក្រុមក្មេងស្ទាវ​ម្ខាងទៀតដែលជិះម៉ូតូនោះ​ ហេីយក្រុមក្មេងស្ទាវម្ខាងទៀតនេះ​ ក៏ចុះមករេីស​ដុំឥដ្ឋ​ បេីកឆាកប្រយុទ្ធ គប់មកលេីពួកគេវិញ​ ដោយដុំថ្ម​ ដុំឥដ្ឋ ប្រសាចដូចទឹកភ្លៀង​ធ្លាក់​រាយប៉ាយពេញថ្នល់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ​ មិនហ៊ានជិះឆ្លងកាត់ ហេីយនាំគ្នាជិះត្រលប់ក្រោយ​ រាយការណ៍​ប្រាប់សមត្ថកិច្ចបានដឹងផងដែរ។ បន្ទាប់ពីទទួលបាន​ដំណឹងភ្លាម​ លោកវរសេនីយ៍ត្រី​ គង់​ សុវង្ស​ អធិការរងខណ្ឌមានជ័យ​ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍​ខណ្ឌមានជ័យ​ សហការជាមួយកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះអន្តរាគមន៍ភ្លាមៗផងដែរ។ 

គ្រាន់តែឃេីញកម្លាំងសមត្ថកិច្ចចុះមកភ្លាម​ ក្រុមក្មេងស្ទាវប្រុសស្រីមានទាំងខ្មែរនិងវៀតណាម មានគ្នាជាង១០នាក់នោះ​ នាំគ្នារត់ចូលច្រក​ដឿងហែមចុះទៅទន្លេ​(ប្លុកភូមិវៀតណាម) គេចខ្លួនពួនបាត់ស្រមោល​អស់​ ហេីយកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ​ និងកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ បានឃេីញក្មេងស្ទាវប្រុសស្រី៣នាក់​ (ក្នុងនោះមានយុវតីជនជាតិវៀតណាមម្នាក់​) ដែលឈរនៅកន្លែងកេីតហេតុនោះ​ ក៏សួរនាំ​ពួកគេ ទេីបដឹងថា​អ្នកណាជាដេីមហេតុ​ រួចនាំយកមកធ្វើការសាកសួរ​ នៅស្នាក់ការប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោមតែម្ដង។

លោកអនុសេនីយ៍ឯក​ វុឌ្ឈ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍​ចាក់អង្រែក្រោម​ បានបញ្ជាក់ថា បច្ចុប្បន្នក្រោយពីកើតហេតុ​ កម្លាំងល្បាតប៉ុស្តិ៍​ បាននាំក្មេងស្ទាវប្រុសស្រីទាំង៣នាក់​ យកមកធ្វើការសាកសួរ​ នៅស្នាក់ប៉ុស្តិ៍ រួចធ្វើ​តេស្តទឹកនោមដើម្បីរកសារធាតុញៀន​ តែពុំមានជាប់សារធាតុញៀន​អ្វីឡេីយ​ ទេីបលោកឲ្យពួកគេទាក់ទៅហៅអាណាព្យាបាលឲ្យមកធានាធ្វេីកិច្ចសន្យារអប់រំណែនាំ​ និងអនុញាតិឲ្យត្រលប់ទៅផ្ទះវិញហេីយ៕ (ទាំងស្រុង​ដោយ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ