ព្រឹតិ្តការណ៍ថ្មីៗ

ឆេះផ្ទះសំណាក់ យីហោ គឹម លី ទាំងព្រឹកព្រហាម នៅក្រុងបាវិត

1 ខែ មុន 77 តូ សុផល

ខេត្តស្វាយរៀង៖  កាលពីថ្ងៃ១៥កើតខែចេត្រឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនេងថ្ងៃី១៩ខែមេសាឆ្នាំ ២០១៩ នៅវេលាម៉ោង៤ និង ៣០នាទីទាបភ្លឺ មានករណីអគ្គីភ័យកើត ឡើង១លើក (ឆេះផ្ទះសំណាក់គឹម លី ) ស្ថិតនៅក្នុភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង ។

ម្ចាស់ផ្ទះឈ្មោះ ហួត សារួន ភេទស្រីអាយុ៦៥ឆ្នាំ (រស់នៅភូមិ-សង្កាត់កើត ហេតុខាងលើ)។
សម្ភារខូចខាត:

-ឆេះខូចដំបូលបន្តិចបន្តួចផ្នែកខាងលើ
– ឆេះម៉ាស៊ីនត្រជាក់ចំនួន១៧គ្រឿង
– គ្រែឈើមាន ចាស់-ថ្មី ចំនួន២៥ គ្រឿង
– ផ្ទាំងសូឡា ចំនួន០១ផ្ទាំង

មូលហេតុ : ឆ្លងចរន្តអគ្គិសនី ពីផ្ទាំងសូឡា ។

កិច្ចប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះ នឹងពន្លត់អគ្គីភ័យខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងប្រើទឹកអស់ចំនួន០៨ឡាន ។

រថយន្តមកពីអង្គភាព នគរបាលចំនួន ៣គ្រឿងកងរាជអាវុធហត្ថ១គ្រឿង  ទើបគ្រប់គ្រងស្ថានការបានទាំងស្រុងវិញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!