ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ករណីប្រើប្រាស់គ្រឿងញៀន

6 ខែ មុន 34 តូ សុផល

ភ្នំពេញ៖ជនសង្ស័យជាប់ពាក់ព័ន្ទប្រើប្រាស់គ្រឿងញៀន៨នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនក្រោយពិនិត្យទឹកនោមមានផ្ទុកសារធាតុញៀន។ឃាត់ខ្លួនកាលពីវេលាម៉ោង០៣ និង០០នាទីទាបភ្លឺថ្ងៃទី១៩ មេសា ២០១៩ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ០៨នាក់រួមមាន ៖
១/ឈ្មោះ ជាវ ឃីត អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

២/ឈ្មោះ ណយ វណ្ណណេត អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិមនោរម្យ ឃុំបែកចែន ស្រុកអង្គស្នួល ខេត្តកណ្តាល។

៣/ឈ្មោះ សឿង ម៉េងលៀង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាដ ។

៤/ឈ្មោះ ទឹម ត្រេន អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

៥/ឈ្មោះ ហេង ចាន់តារា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

៦/ឈ្មោះ គង់ សុខហេង អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

៧/
ឈ្មោះ ចែម ណេន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ទឹក
ល្អក់៣ខណ្ឌទួលគោក ។

៨/ឈ្មោះ លិនដាសុក្រិត្យា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (សម្ភារៈដកហូត ៖ ក្រាមសថ្លា០១កូនថង់តូច) ។

សមត្ថកិច្ចឲ្យដឹងថាមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៨នាក់  កំពុងនៅជុំគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាទាំង០៨នាក់ក្នុងទឹកនោមមានផ្ទុកសារធាតុញៀនក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ