ព្រឹតិ្តការណ៍ថ្មីៗ

កូនទើបឃើញពន្លឺព្រះអាទិត្យ ឪពុកចងកស្លាប់លើចុងឈើ

2 ខែ មុន 185 តូ សុផល

សៀមរាប៖ បុរសម្នាក់ សម្រេចចិត្តចងកខ្លួនឯង ដោយមិនបានដឹងមូលហេតុ នៅក្បែរមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប

កាលពីវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវស៊ីសុវត្ថា ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រពភពី លោកមេភូមិត្រពាំងសេះ ដែលបានឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ថា លោកជាអ្នកអង្វរកជនរងគ្រោះផ្ទាល់ ប្រហែល១ម៉ោងជាង តែមិនអាច ឃាត់ជនរងគ្រោះបាន ។

ចំណែកប្រភពពី ប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់មានឈ្មោះ លី ចាន់ថន មានអាយុ ៣៨ឆ្នាំ ភេទប្រុស រស់នៅភូមិតាណី ឃុំទូកមាសស្រុកបន្ទាយមាស ខេត្តកំពត ។

រីឯគាត់ស្ត្រីរងគ្រោះមានឈ្មោះ ហុក អេង មានអាយុ ៤១ឆ្នាំ ភេទស្រី គាត់និងស្វាមី មកពីប៉ោយប៉ែត ដើម្បីសម្រាលកូននៅ មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គាត់បានបន្តទៀតថា គាត់មិនបានដឹង មូលហេតុអ្វីទេ បានជាស្វាមីគាត់ធ្វើអត្តឃាតខ្លួនឯងបែបនេះ ។

បើតាមសមត្ថកិច្ច ដែលបានសួរនាំគាត់ផ្ទាល់ គាត់បាននិយាយប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ធ្លាប់ ប្រើអំពើរហឹង្សាមកលើគាត់ម្តង កាលពីឆ្នាំមុន ម្យ៉ាងទៀត គាត់បានបន្ថែមថា ប្តីរបស់គាត់ជាមនុស្សញៀនស្រា និងធ្លាប់ប្រើប្រាស់គ្រឿងញៀនពីមុនមក ។

ប្រពន្ធជនរងគ្រោះបានប្រាប់បន្តថា កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ រូបគាត់បានឃើញប្តីគាត់ចេញទៅក្រៅ លុះ១ម៉ោងក្រោយមក ទើបត្រឡប់មកវិញ ហើយគាត់សង្កេតឃើញថា ប្តីរបស់គាត់មានក្លិនស្រា តែមិនបានឈ្លោះគ្នាទេ ហើយគាត់បាន និយាយទៅប្តីថា លោកគ្រូពេទ្យបានប្រាប់គាត់ថា គាត់ត្រូវវះកាត់ដើម្បីសម្រាលកូន ចឹង ឯងកុំទៅណាចោលខ្ញុំ ។

រហូតមកដល់ព្រឹកថ្ងៃកើតហេតុ ប្តីរបស់គាត់បានហូបបាយជាមួយគាត់ធម្មតា រួចក៏ចេញទៅក្រៅ ក៏បាត់រហូត មិនដឹងទៅណា បន្ទាប់មកគាត់ក៏ចូលសម្រាលកូនរួចរាល់ ក៏មានសមត្ថកិច្ចមកប្រាប់គាត់ថា ប្តីរបស់គាត់បានធ្វើអត្តឃាត ចងកខ្លួនឯងនៅនឹងដើមឈើក្បែរពេទ្យ បានស្លាប់បាត់ហើយ ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅវត្តគោកចក ក្នុងសង្កាត់គោកចក ហើយរហូតដល់វេលាម៉ោង១និង៣០នាទីរសៀល ទើបប្រពន្ធជនរងគ្រោះចេញពីពេទ្យមកដល់វត្ត ទើបសមត្ថកិច្ចសួរនាំគាត់ ,ប្រពន្ធជនរងគ្រោះបានប្រាប់ ថាគាត់គ្មានសាច់ញាតិទេនៅសៀមរាប ហើយគាត់គ្មានលុយ សម្រាប់យកសពស្វាមីគាត់ទៅស្រុកកំណើតទេ ទើបប្រពន្ធជនរងគ្រោះបានសម្រេចចិត្តបូជាសពប្តីនៅវត្តគោកចកតែម្តង ក៏ប៉ុន្តែគាត់គ្មានលុយសម្រាប់ទិញ ក្តារបញ្ឈូសដាក់សពប្តី ក្រោយពេលលឺដូចនេះលោកមេភូមិត្រពាំងសេះ ក៏សម្រេចចិត្តជួយចេញលុយបូជាសព ចំនួន ៨០ដុល្លា និង បងប្អូនប្រជាពលរដ្ឋ ក៏បានចូលរួមជួយ បន្ថែមៗទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!