ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ដើររើសសំរាម ក្រោយ ការពារសុខសុវត្ថិភាព ជូនពលរដ្ឋកម្សាន្តសប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី

5 ខែ មុន 45 តូ សុផល

ខេតត្បូងឃ្មុំ៖ នៅព្រឹក ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩កម្លាំងអធិការដ្ឋាននគរបាលស្រុកមេមត់

សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានចុះរើសសំរាមនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិហោង ក្នុងន័យពន្យល់ឲ្យប្រជាពលរដ្ឋបានយល់ថា តំបន់នោះមិនត្រូវការសំរាមឡើយ ដូច្នេះយើងចេះជួយថែរក្សានូវបរិស្ថានដោយមិនបោះចោលសំរាមពាសវាលពាសកាលនោះទេ ។

លោកអនុសេនីយ៍ទោ ហង្ស សុវណ្ណមេសា នាយរងផ្នែកសេនាធិការបានបញ្ជាក់ឱ្យដឹងថា កម្លាំងរបស់យើងបាននាំគ្នារើសប្រមូលសំរាមក្រោយបុណ្យចូលឆ្នាំខ្មែរចំណុចខាងលើ ឱ្យស្អាត និងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលទៅលេងកំសាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិហោង សូមជួយរក្សាអនាម័យបរិស្ថានដោយមិនបោះចោលនូវកាកសំនល់សល់ពីអាហារ ឬសំរាមផ្សេងៗទៀតពាសវាលពាសកាលដែលធ្វើឲ្យខូចសោភ័ណភាព និងប៉ះពាល់ដល់សុខភាពអ្នកទាំងអស់គ្នាដែលទៅលេងនៅតំបន់នោះ ។

លោកអនុសេនីយ៍ទោ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានសូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ ពិសេសនោះគឺប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង អញ្ជើញមកពិនិត្យនៅតំបន់ហោងនេះ ជួយដាក់នូវធុងសំរាមជាស៉ីម៉ង់ (លូអណ្តូង) ដើម្បីឲ្យបងប្អូងប្រជាពលរដ្ឋបានដាក់សំរាមត្រឹមត្រូវ ។

លោកអនុសេនីយ៍ទោក៏បាន បញ្ជាក់ជូនទៀតថា ៖ ចំពោះធុងសំរាមដែលកម្លាំងប្រជាការពារបានកែឆ្នៃដាក់សំរាមចងតាមដើមឈើ ឬធុងសំរាមជ័រលក្ខណៈស្តង់ដារនោះត្រូវជនមិនស្គាល់យកបាត់ហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ