ព្រឹតិ្តការណ៍ថ្មីៗ

មិនទាន់ឃាត់ខ្លួន នគរបាលខណ្ឌដង្កោ ៣រូប ពាក់ព័ន្ធ ករណីប្រើហិង្សាលើមន្ត្រី ACU  នៅឡើយទេ

4 ខែ មុន 212 តូ សុផល

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹង ថាសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំពុងសាកសួរមន្ត្រីនគរបាលខណ្ឌដង្កោចំនួន៣នាក់

ដែលពាក់ព័ន្ធករណីប្រើហិង្សាលើមន្ត្រីជាប់កិច្ចសន្យារបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។

ឯកឧត្តមស្នងការ បញ្ជាក់ថា «គេមានទាន់ឃាត់ខ្លួនឯណាគេ គ្រាន់តែកោះហៅពួកគាត់ឲ្យមកបំភ្លឺតើ។ឥឡូវនគរបាលជំនាញ កំពុងសាកសួរពួកគាត់ឲ្យបានច្បាស់លាស់ពីរឿងនេះ សិនអត់ទាន់មានការឃាត់ខ្លួនពួកគាត់ទេ»។

សូមជម្រាបជូនថា មន្ត្រីនគរបាលខណ្ឌដង្កោទាំង៣រូបដែលត្រូវកោះហៅឲ្យចូលខ្លួនបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះរួមមាន៖

ទី១លោកវរសេនីយ៍ទោនាក់ ណារ៉ូ អធិការរងទទួលបន្ទុកចរាចរណ៍។

ទី២ លោកវរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់។

ទី៣ លោកអនុសេនីយ៍ទោ ម៉េត រតនា ជាមន្ដ្រីនគរបាលចរាចរណ៍ខណ្ឌដង្កោ។

គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឃឹម ខុម ជាបុគ្គលិកជាប់កិច្ចសន្យារបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដោយចោទប្រកាន់ថាមន្ត្រីនគរបាលខណ្ឌដង្កោទាំង៣នាក់ ខាងលើ និងបក្ខពួកបានប្រើអំពើហិង្សាលើរូបលោកកាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។ សូមរម្លឹកថាក្រុមនគរបាលខណ្ឌដង្កោ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា ជាអធិការខណ្ឌកាលពីរសៀលថ្ងៃទី ៤ខែធ្នូឆ្នាំ២០១៨ កន្លងទៅធ្លាប់បានបាញ់ ប្រហារលើលោកអនុសេនីយ៍ឯក ឯល ស៊ឹមសុភ័ក្រជាមន្ត្រីយោធានៃអគ្គបញ្ជាការដ្ឋានកងអង្គផ្ទាល់សម្តេចតេជោ ឲ្យរងរបួស និងវាយទាត់ធាក់បន្ថែមរហូតរងរបួសធ្ងន់ធ្ងរអាចប្រឈមការពិការអស់មួយជីវិតព្រោះតែក្រុមនគរបាលខណ្ឌដង្កោសង្ស័យថាជាមុខសញ្ញាចោរនិងជួញដូរគ្រឿងញៀន៕ ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!