ព្រឹតិ្តការណ៍ថ្មីៗ

ចុម! សម្រាមក្នុង ក្រុងបាត់ដំបង រាយប៉ាយម្លេះ?

5 ខែ មុន 31 តូ សុផល

បាត់ដំបង៖ លោក ផេង សិទ្ធី អភិបាលក្រុង បាត់ដំបង គួរជម្រុញអោយក្រុមហ៊ុនសុិនទ្រី ដឹកជញ្ជូនសម្រាម តាមទីសាធារណៈអោយអស់ពីក្រុងមុនពេលថ្ងៃរះ ចៀសវៀងធំខ្លិនស្អុយនិងខូចសម្រស់ ខេត្ត ដែលទទួលពាន រង្វាន់ផ្ការំដួល៣ទង។

ប្រជាពលរដ្ឋមួយចំនួនបានខ្សិបខ្សៀវ តាមតុកាហ្វេ ថាៈក្រុមហ៊ុនសុិនទ្រី ធ្វើការយឺតយ៉ាវ និងប្រមូលសម្រាមហាក់បីដូចជាខ្ជិល រីឯការប្រមូលលុយតាមផ្ទះដាច់ខែមិនទាន់ ហុចវិក័យប័ត្រ បង់លុយគ្រប់ចំនួន។

តើលោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបងនិងអជ្ញាធរពាក់ព័ន្ធយល់ឃើញយ៉ាងណាដែរទាន?

យោងតាមសកម្មភាព របស់លោកអភិបាលក្រុងក៍ដូចលោកងួន រតនៈ អភិបាលខេត្តឧស្សាហ៍ដឹកនាំសិស្សានុសិស្សនិងមន្ត្រីរាជការដើរប្រមូលសម្រាមជាហូរហែរប៉ុន្តែហាក់បីដូចជាមិនមានប្រសិទ្ធិភាពសោះ ជាពិសេសនៅតាមសួននាគបាញ់ទឹក ក្រោយរបងវត្តដំរីស និង ជាច្រើនកន្លែងទៀត។

ប្រភពព័ត៌មានមួយចំនួនទៀតបាននិយាយថា៖បុគ្គលិក ប្រមូលសម្រាមរបស់ក្រុមហ៊ុនសុិនទ្រី ប្រមូលសម្រាម ម្តងៗប្រទាញប្រទង់ យកសម្រាមចាក់ក្នុងឡានហើយ ក្រវែងធុងចោលកណ្តាលផ្លូវ ក៍មាន។

ជាចុងក្រោយប្រជាពលរដ្ឋសង្ឃឹមនិងជឿជាក់ថា៖ថ្នាក់ដឹកនាំក្រុង ខេត្តបាត់ដំបងត្រូវរឹតបន្តឹង ឬពិន័យបុគ្គលណាដែលយកសម្រាមទៅចោលក្នុងសួនតាមច្បាប់កំណត់៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ