ព្រឹតិ្តការណ៍ថ្មីៗ

កក្រេីកនៅព្រលានយន្តហោះ ! តារាជាង១០រូប ដឹកដៃគ្នាទៅចូលរួមព្រឹត្តិការណ៍ សង្ក្រាន្ត ដ៏ធំប្រចាំឆ្នាំ ២០១៩ នៅកូរ៉េ

5 ខែ មុន 237 តូ សុផល

(ផ្សាយផ្ទាល់) កក្រេីកនៅព្រលានយន្តហោះ ! តារាជាង១០រូប ដឹកដៃគ្នាទៅចូលរួមព្រឹត្តិការណ៍ សង្ក្រាន្ត ដ៏ធំប្រចាំឆ្នាំ ២០១៩ នៅកូរ៉េ http://tnn-news.com/archives/161211ជួយ Share លើកទឹកចិត្តផង !

Posted by TNN on Thursday, 18 April 2019

ភ្នំពេញ ៖ ភាពកក្រេីកនិង ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលតារាប្រុសស្រីល្បីឈ្មោះ ជាច្រេីនដួង បានដឹកដៃគ្នាឡេីងយន្តហោះបោះពួយចេញទៅសម្តែង នៅប្រទេសកូរ៉េ ដែលការចាកចេញនេះគឺឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ។

នៅក្នុងព្រឹត្តិការណ៍ ប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំអស្ចារ្យដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផានិងអបអរសង្រ្កាន្ដឆ្នាំថ្មី ដែលមានការឧបត្តម្ភគាំទ្រ ដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅប្រទេសកូរ៉េនាទីក្រុងប៊ូសានជាពិសេស នឹងបានរួមគ្នា រាំបំបែកកំណត់ត្រា ប្រចាំឆ្នាំ២០១៩នូវចង្វាក់ ប្រពៃណីខ្មែរដែលមានវង់ធំជាងគេលើពិភពលោក។នៅក្នុងព្រឹត្តិការណ៍ ដ៏ធំនេះ មានការចូលរួមរាំលេងដោយសេរី ជាមួយកំពូលតារាចំរៀងកំពុងពេញនិយមជាមួយឡូរ៉ាម៉ម, ខេម, វុទ្ធា, បានម៉ុន្នីល័ក្ខ, ចាន់សម័យមិនតែប៉ុណ្ណោះជួបជាមួយបទយុវវ័យកន្ត្រាក់អារម្មណ៍យូរីBmo Tampo ពិធីករកំពូលកូប៉ែនចំរ៉ុងនឹងកូអោយកាន់តែសប្បាយថែមទៀតផង។

បេីតាមឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលដែលលោកចំណាយថវិកាផ្ទាល់ខ្លួនរៀបចំព្រឹត្តិការណ៍នេះឡេីង គឺដេីម្បីផ្តល់ភាពសប្បាយរីករាយដល់បងប្អូននៅក្រៅប្រទេស ហេីយក៏មានការរៀបចំការរាំវង់ដ៏ធំជាងគេបំបែកកំណត់ត្រា ហេីយក៏មានការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ កន្លងមកលោកធ្លាប់យកថវិកាទៅជួយមន្ទីរពេទ្យនេះច្រេីនហេីយ ប៉ុន្តែលេីកនេះលោកចង់បង្កេីតកម្មវិធីផ្តល់ឱកាសអោយបងប្អូនឯនាយសមុទ្របានចូលរួមចំណែកជួយដូចគ្នា។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ ព្រឹត្តិការណ៍ ដ៏ធំនេះ នឹងមានការចូលរួមដោយ អ្នកដឹកនាំដ៏ល្បីយឹមតាស្រង់នឹងធ្វើអោយកម្មវិធីកាន់តែអស្ចារ្យផលិតវីដេអូព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទុកជាអនុស្សាវរីយជារៀងរហូតសូមកុំអោយឱកាសនេះកន្លងផុតអោយសោះចូលរួមដោយមិនគិតថ្លៃរួមគ្នាគាំទ្រសិល្ប:ខ្មែរ។

ដូច្នេះកុំអោយឱកាស ជួបជុំសប្បាយដ៏ធំកម្រមាននេះ រំលងផុតអោយសោះ ចូលរួមដោយសេរី នៅថ្ងៃទី២០ ខែមេសា ចាប់ពីម៉ោង4ល្ងាចដល់ម៉ោង10 យប់អាសយដ្ឋាន#ទីក្រុងប៊ូសានសួនឧទ្យានសាមណាក់ក្បែរស្ថានីរថភ្លើងសាសាងឬតាមរយៈ부산사상구삼락동29-51 ។ព័ត៌មានបន្ថែម-010-2151-5565 / 010-4447-7168៕

(ផ្សាយផ្ទាល់) កក្រេីកនៅព្រលានយន្តហោះ ! តារាជាង១០រូប ដឹកដៃគ្នាទៅចូលរួមព្រឹត្តិការណ៍ សង្ក្រាន្ត ដ៏ធំប្រចាំឆ្នាំ ២០១៩ នៅកូរ៉េ http://tnn-news.com/archives/161211ជួយ Share លើកទឹកចិត្តផង !

Posted by TNN on Thursday, 18 April 2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ