ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអាវុធហត្ថក្រុងច្បារមនឃាត់ខ្លួនមុខសញ្ញាចោរលួចម៉ូតូ២នាក់

3 ខែ មុន 49 តូ សុផល

កំពង់ស្ពឺ៖ នៅទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ក្រោយពិធីបុណ្យចូលឆ្នាំរួច កម្លាំងចេញល្បាតនៅចំណុចភូមិប្រឡាយ

ក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចម៉ូតូ មានឈ្មោះដូចខាងក្រោម៖

ទី១-ឈ្មោះ ថៃ ហាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរក្រៀវជ្រូក មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ទី២-ឈ្មោះ ថុង វី (ហៅវ៉ៃ) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។ ជាមួយគ្នានោះកម្លាំងបានដកហូតវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកSUZUKI .VIVAសេរីឆ្នាំ២០០០
ពាក់ស្លាកលេខ កំពង់ស្ពឺ1A.8548 ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងម៉ូតូបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដេីម្បីចាត់ការតាមនីតិវិធី ច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!