ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានអ្នកក្លាហានមួយចំនួន ដែលវាយតប់គ្នា នៅចំណុចសាលាបុណ្យខ្លាកូន ឃុំលង្វែក

2 ខែ មុន 250 តូ សុផល

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយ និង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក រួមទាំងនគរបាលប៉ុស្តិ៍ បានសហការចុះបង្ក្រាបបទល្មើស និងអនុវត្តតាមសាលដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ចំនួន៣ករណី ដោយបានឃាត់ជនសង្ស័យចំនួន៣នាក់គឺ៖
១- ករណីវាយតប់គ្នាទៅវិញទៅមក នៅចំណុចសាលាបុណ្យខ្លាកូន ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ (ថ្ងៃបុណ្យចូលឆ្នាំទីបី) ដោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ ប្រាក់ គង់ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

២- អនុវត្តតាមដីកាចំនួន២ ដោយឃាត់ខ្លួន បានជនសង្ស័យចំនួន២នាក់ ភេទប្រុស ឈ្មោះ ហ៊ុន ធីន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិបឹងស្ទេង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។

៣ ឈ្មោះ ជាង គីមស៊ីម នៅភូមិដំណាក់អំពិលឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទហឹង្សា ដោយចេតនាកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ មានស្ថានទម្ងន់ទោស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!