ព្រឹតិ្តការណ៍ថ្មីៗ

ជ្រុលជាលួច លួចអាធំចឹង លោកចោរបញ្ជាក់ថា មិនមែនលើកទី១ទេ ១០លើករួចមកហើយ!

3 ខែ មុន 122 តូ សុផល

ក្រុងសៀមរាប៖ កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩ វេលាម៉ោង២ និង ២២នាទីរំលងអាធ្រាត្រ នៅក្នុងបរិវេណ បុរីសៀងណាំ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប

មានករណីអំពើលួច (លួចគ្រឿងសង្ហារឹម) បង្កឡើងដោយជនសង្ស័យចំនួនពីរនាក់ បានធ្វើសកម្មភាព ប្រើប្រាស់ រទេះរ៉ឺម៉ក ចូលទៅលួចដឹក យកតុឈើ ម៉ូតធម្មជាតិ របស់ជនរងគ្រោះឈ្មោះឈិញ ឈួង ភេទ ប្រុស អាយុ៣៥ឆ្នាំរស់នៅក្នុងភូមិកើតហេតុ ។

ក្រោយពីដឹងបាត់គ្រឿងសង្ហាររិម ជនរងគ្រោះ បានឆែកមើលកាមេរ៉ា សុវត្ថិភាព ឃើញមានជន សង្ស័យចំនួន០២នាក់បានលួចយកទ្រព្យសម្បត្តិរបស់គាត់ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ។

បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹង របស់ជនរងគ្រោះ នឹង ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោក វរសេនីយ៍ទោ នួនស័ក្កចំរើនរិទ្ធ អធិការងទទួលការងារព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ នឹងដាក់ការសង្ស័យកន្លែងសិប្បកម្មកែឆ្នៃឈើមួយកន្លែង ដែលជារបស់ឈ្មោះស៊ិន សុវណ្ណារិទ្ធ ហៅហួរ រួចហើយសហការណ៍គ្នា ជាមួយជនរងគ្រោះ ចុះទៅត្រួតពិនិត្យ ទើបដឹងថាជារបស់ដែលបាត់មាននៅក្នុងទីតាំងនេះ ពិតប្រាកដមែន។

យោងតាមរូបភាពនៅក្នុងវិដេអូកាមេរាសុវត្តិភាពនិង ដោយមានការឯកភាពពី លោកអធិការ នគរបាលជំនាញ យើង បាននាំខ្លួនជនសង្ស័យ ចំនួន ២នាក់ មកធ្វើការសាកសួរ
ជនសង្ស័យទី១ ឈ្មោះទិត្យ ម៉ៅ ហៅស្វិត ភេទប្រុស អាយុ២៩ ឆ្នាំស្នាក់នៅភូមិតាវៀន សង្កាត់សាលា កំរើក ក្រុង សៀមរាប ខេត្តសៀមរាប។

ទី២ ឈ្មោះឃន សុឃីម ភេទប្រុស អាយុ១៨ឆ្នាំ(មានទីលំនៅមិនពិតប្រាកដ) ក្រោយពីសួរនាំជន សង្ស័យទាំងពីរនាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគ្រឿងសង្ហាររឹម របស់ជនរងគ្រោះពិតមែន ហើយរាល់ពេលលួចបានជនសង្ស័យបានយកគ្រឿងសង្ហាររឹម មកលក់អោយឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ហៅហួរ។

ក្រៅពីករណីនេះ ជនសង្ស័យទាំងពីរ បានសារភាពបន្ថែមថា ពួកគេបានធ្វើសកម្មភាពលួចជាងដប់ករណីកន្លងមកហើយ នឹងធ្លាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ។

យោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះ និង ចម្លើយសារភាព ជនសង្ស័យ វត្ថុតាង ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!