ព្រឹតិ្តការណ៍ថ្មីៗ

មិនទាន់អស់ចំហាយចូលឆ្នាំផង កក្រើកបិតត្រាង ម្តងទៀត!

7 ខែ មុន 155 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០១៩ នេះមានក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០ គ្រួសារបាននាំគ្នាមកយកដើមឈើមកបាំងបិទផ្លូវជាតិលេខ ៤នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង (អូរត្រាវ) ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

ហេតុការណ៍យកគល់ឈើឬមែកឈើមកដាក់របាំងបិទផ្លូវនេះដោយសារក្រុមប្រជាពលរដ្ឋទាំងនោះគាត់តវ៉ា
ជាមួយនឹងការចុះអនុវត្តដីការបស់ តុលាការលើដី លោក ជុំ សាវុធ ស្ថិតនៅទីតាំងខាងលើ ។

ប៉ុន្តែដល់ម៉ោងប៉ុន្មានជិត៩ និង ០០ព្រឹកនេះ នគរបាលបានរៀបចំបំបែកនិងសម្រួលសណ្តាប់ធ្នាប់អោយធ្វើចរាចរណ៍ធម្មតាវិញហើយ ហើយក្រុមប្រជាពលរដ្ឋដែលនាំគ្នាតវ៉ាក៏បានបែកខ្ញែកគ្នាទៅវិញដែរ ។

បើតាមលោកមេឃុំបិតតាំង លោក មៀច ចាន់ អោយដឹងថានៅវេលាព្រឹកថ្ងៃទី ១៨ខែមេសាឆ្នាំ ២០១៩ នេះតុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបានធ្វើការចុះអនុវត្តដីកានៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជា ៣០០គ្រួសារបាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោកជំុ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

រហូតមកដល់ម៉ោងប៉ុន្មានជា ១០ ព្រឹកនេះឃើញថាសកម្មភាពរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោកជុំ សាវុឌ្ឍ នេះត្រូវបានដំណើរការដោយរលូនបានប្រមាណជា ៩០ ភាគរយហើយដោយមិនមានការចាប់ចងប្រជាពលរដ្ឋណាម្នាក់នោះទេ ។

លោកមេឃុំ បញ្ជាក់ជូនថា ក្រុមប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារនេះ ខ្លះមកពីសង្កាត់លេខ ១ ក្រុងព្រះសីហនុខ្លះមកពីតំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្មនិងតំបន់មួយចំនួននៃស្រុកកំពង់សិលានៅខេត្តព្រះសីហនុ ក្រៅពីនេះគឺមានក្រុមប្រជាពលរដ្ឋខ្លះមកតាមមេខ្យល់អូសទាញមកពីខេត្តដទៃផងដែរមានដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែងខេត្តស្វាយរៀងនិងខេត្តកំពង់ស្ពឺជាដើម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ