ព្រឹតិ្តការណ៍ថ្មីៗ

បុរស សតិមិនប្រក្រតី សង្គ្រោះជីវិត យុវជនម្នាក់ ពីក្រុមអ្នកលេងដាវសាំម៉ូរៃ ម្តុំរង្វង់មូល កួចកាណុង

1 ខែ មុន 1070 តូ សុផល

រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់  ដេកស្ដូកស្ដឹង ក្នុងថ្លុកឈាម  ខណៈពេលដែលកំពុងជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវ ធ្វើសកម្មភាពកាប់ទៅលើយុវជនខាងលើ  ដោយមិនដឹងមូលហេតុ  តែត្រូវបានបុរស មានបញ្ហាសតិម្នាក់ឃើញ  ក៏រត់ទៅស្រែក ឆោឡោ ថា “ពួកហ៊ែង កាប់កូនគេចឹង ចាប់មើលប៉ូលិសចាប់”  ទើបធ្វើឲ្យក្រុមជនសង្ស័យ នាំគ្នារត់ឡើងម៉ូតូ  ជិះគេចខ្លួនបាត់ស្រមោលអស់  ទើបបង្កការភ្ញាក់ឡើងដល់បងប្អូនប្រជាពលរដ្ឋនិងបងៗម៉ូតូឌុប  និងអ្នករត់កង់បី  ចោមរោមមើល  និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសាមុយឲ្យមកដឹកយុវជនរងគ្រោះយកទៅមន្ទីរពេទ្យផងដែរ។

ហេតុការណ៍កាប់មនុស្សដូចកាប់ផ្លែឪឡឹកនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ០៤:៣០នាទទាបភ្លឺ  ឈានចូលថ្ងៃទី ព្រហស្បត្តិ៍  ទី១៨  ខែមេសា  ឆ្នាំ២០១៩នេះ នៅចំណុចស្ថានីយប្រេងឥន្ទនៈតេលា (ជិតរង្វង់មូលកួចកាណុង) លើផ្លូវលេខ៩៣  កែងផ្លូវលេខ៧២ ស្ថិតក្នុងសង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។

យុវជនរងគ្រោះ  អាយុប្រហែល ២០ឆ្នាំជាង  (មិនស្គាល់អត្តសញ្ញាណនោះទេ ) ដោយជិះម៉ូតូម៉ាកហុងដាស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CN-6870 ។

យោងតាមសាក្សីដែលនៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះបានឱ្យរៀបរាប់ប្រាប់ ភ្នាក់ងារ TNN  ដឹង ថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះបានអស់សាំងម៉ូតូ  ហើយបណ្ដើរម៉ូតូមកដល់នៅកន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង (មិនចាំម៉ាក) ប្រដាប់ដោយដាវ  បានជិះឌុបគ្នាមកធ្វើសកម្មភាព កាប់ទៅលើយុវជនរងគ្រោះ (ដោយមិនដឹងមូលហេតុ)  បណ្ដាលឲ្យរងរបួសធ្ងន់ ចំក្បាល និងដៃ ជាច្រើនកាំបិត  ដេកស្តូកស្ទឹងក្នុងថ្លុកឈាមតែម្ដង។

សាក្សីបញ្ជាក់ថា អំឡុងពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភា ព មិនមានអ្នកណាហ៊ានស្រែកទេ  តែបែរជាមានបុរសដែល មានបបញ្ហាសតិម្នាក់(មនុស្សឆ្កួត) កំពុងដើរកាន់ប៉ាវរើសអេតចាយ បានឃើញ  ក៏រត់ទៅជិតហើយស្រែក ឆោឡោបង្អើល ថា “ពួកហ៊ែង កាប់គេធ្វើអីហា  ចាំមើលប៉ូលិសចាប់ហើយ”  លឺដូច្នេះ  ទើបធ្វើឲ្យក្រុមជនសង្ស័យស្លន់ស្លោ នាំគ្នារត់ឡើងម៉ូតូ  ជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់  បន្សល់ទុកជនរងគ្រោះដេកស្ដូកស្ដឹងក្នុងថ្លុកឈាមក្បែរម៉ូតូ ទើបបង្កការភ្ញាក់ឡើងដល់បងប្អូនប្រជាពលរដ្ឋ និងបងៗម៉ូតូឌុប  និងអ្នករត់កង់បី  ចោមរោមមើល  ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល ស្រះចក អោយកកន្លែងកើតហេតុ  និងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត ចេញមកដឹកយុវជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗផងដែរ។

បច្ចុប្បន្នក្រោយកើតហេតុ  រថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត បានចេញមកយកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ បើកសោដេមិនឆេះ  ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រះចក  ជិះធាក់រុញយកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្ដិ៍នគរបាលស្រះចក  ដើម្បីរង់ចាំសាច់ញាតិយកឯកសារមកប្រគល់ជូនវិញ។

យើងមិនទាន់ដឹងថាជាករណីខាងលើ ជាអំពើប្លន់ ឫគំនុំនៅឡើយទេ តែឃើញ កាមេរ៉ាសុវត្ថិភាព ជាច្រើន  ដែលបានបំពាក់ នៅជុំវិញកន្លែងកើតហេតុ  ហើយចំណុចដែលក្រុមជនសង្ស័យធ្វើសកម្មភាពគឺនៅចំពីមុខ កាមេរ៉ាសុវត្ថិភាពទាំងអស់នោះ  ដូច្នេះមហាជនកំពុងតែរង់ចាំមើលកម្លាំងនគរបាលជំនាញ  របស់អធិការនគរបាលខណ្ឌដូនពេញ ក្រោមការដឹកនាំរបស់ លោក  ទៀង  ច័ន្ទសារ  អធិការខណ្ឌដូនពេញ និង ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ស្នងការរាជធានីភ្នំពេញ និងមិនទល់ភ្នែកមើលមិនរវល់ឡើយ  ដោយបើកការស្រាវជ្រាវស៊ើបអង្កេតករណីខាងលើនេះ ថាតើជាករណីអ្វីអោយពិតប្រាកដ  ហើយឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ទាំងនោះ  យកមកដាក់ទោសទណ្ឌ  ចាត់ការតាមផ្លូវច្បាប់ បានដែរឬយ៉ាងណា? ៕ (ទិត្យ សុធី -ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!