ព្រឹតិ្តការណ៍ថ្មីៗ

ផឹកស្រា ស្រវឹងមនុស្ស បង្កគ្រោះថ្នាក់ លើស្ពានអាកាសដីហុយ

6 ខែ មុន 123 តូ សុផល

រាជធានីភ្នំពេញ ​៖​ បុរសម្នាក់​ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត LEXUS RX330 មួយគ្រឿងរួចក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទរថយន្ត​ Highlander មួយ​គ្រឿង​ទៀត​ ដែល​ធ្វេីដំណើរ​ស្របទិសគ្នា​បណ្ដាលឲ្យ​រងការខូចខាត​ មិនទទួលស្គាល់កំហុស ហើយដោះស្រាយគ្នាមិនត្រូវ​ បង្កការភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះសម្រួលចរាចរណ៍​ កុំអោយមានការកកស្ទះផងដែរ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​កាលពីវេលា​ម៉ោង​១០:៥០នាទី​យប់​ ថ្ងៃ​ពុធ ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅត្រង់ចំណុច​ខាងលើ​ស្ពានអាកាស​ផ្សារ​ដី​ហុយ​ ស្ថិតក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​បុរស​ពីរ​បើកបរ​រថយន្ត​មួយគ្រឿងម៉ាក​ Highlander ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ ​2AV-7029​ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ រួច​ក៏​បាន​បេីកឡើង​លើស្ពានអាកាស​ផ្សារ​ដី​ហុយ​ ខណៈពេលមកដល់ចំណុច​កើតហេតុ​ ក៏​ស្រាប់​តែ​មាន​រថយន្តបង្ក​មួយគ្រឿងទៀត​ម៉ាក​ LEXUS ​RX​330 ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AR-9299 ​បើកបរ​ដោយ​បុរស​ម្នាក់​ ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោកជាំ​ បេីក​មកពីក្រោយ​ក្នុងទិស​ដៅ​ស្របទិសគ្នា​ ខណៈ​ពេល​នោះរថយន្ត​បង្ក​ខាងលើ​ ក៏បាន​ព្យាយាម​បេីក​វ៉ាជែង​ខាងលើ​ខាងឆ្វេង​រថយន្ត​ខាងលេី​ ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ រួច​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទរថយន្ត​ Highlander ខាងលើ​ ចំពីក្រោយ​ចំហៀង​ខាង​ឆ្វេង​រងការខាតបន្តិចបន្តួច​។ ចំណែក​ឯ​រថយន្ត​បង្ក បាន​រងការ​ខូចខាត​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ​។

ក្រោយ​មកក៏​មាន​សម្ថកិច្ចមូលនិងជំនាញបាន​ចុះទៅ​អន្តរាគមន៍​ដល់​កន្លែង​កើត​ហេតុ​ តែ​​ពេល​នោះ​បែរ​ជា​អ្នក​បេីក​បរ​រថយន្ត​បង្ក​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ធ្លាក់ភ្នែក​រូប​នោះ​ មិន​ព្រម​ទទួល​កំហុស​របស់​ខ្លួន​ដែល​បេីក​រថយន្ត​បង្កឲ្យ​កេីត​ជា​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អ្នក​ដទៃនោះ​ទេ។​ បែរជា​ និយាយ​ថាគ្រោះថ្នាក់ចរាចរណ៍ខាងលេី​ គឺបណ្តាលមកពី​​អ្នក​បើក​រថយន្ត​រងគ្រោះ​ បើកបរ​ចុចស៉ី​ផ្លេ និងបេីក​វ៉ាជែង​នៅ​លេីស្ពាន​។ ហេីយថែមទាំងចោទ​ប្រកាន់ទៅ​លើ​កម្លាំង​សមត្ថកិច្ច​មូល​និង​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កេីតហេតុ​ថា​ លេីក​ទ័ព​នាំ​គ្នាមក​បំរុង​កៀប​ស៉ី​ រូបគេ​ទៅ​វិញ​។

ក្រោយ​ពេល​កើតត​ហេតុ​ដោយ​ភាគី​ទាំង​ពីរ​មិន​អាច​ចរាចរ​សម្របសម្រួល​ដោះស្រាយ​គ្នា​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ​បាន​ទេ ទេីបសមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វេីការ​វាស់​វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដេីម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​គ្នា​ជាបន្ត​ទៀត​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​(ទិត្យ​សុធី​-ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ