ព្រឹតិ្តការណ៍ថ្មីៗ

ស្រីចំណាស់ម្នាក់ដើរគប់រថយន្ត ម៉ូតូតាមផ្លូវ សមត្ថកិច្ចចុះទៅឃាត់ប្រគល់ឲ្យសង្គមកិច្ច

2 ខែ មុន 117 តូ សុផល

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ខណៈដែលមានសតិវិលវល់ មិនប្រក្រតី ហេតុតែបាត់បង់ការចងចាំ ដើររើសដុំថ្ម

គប់រថយន្ត ម៉ូតូអ្នកដំណើរតាមផ្លូវ ត្រូវបានសមត្ថកិច្ច ចុះទៅចាប់ឃាត់ ជៀសវាង បញ្ហាកើតឡើងធ្ងន់ធ្ងរ ទោះជាគ្មានពលរដ្ឋ អ្នកដំណើរ ខឹងសម្បារជាមួយក៏ដោយ តែបង្កឲ្យផលខូចខាតទ្រព្យសម្បត្តិអ្នកដទៃ មានតែឃាត់រងចាំប្រគល់ឲ្យទៅមន្ទីរសង្គមគមកិច្ច កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវណតប្រីដ ភូមិចុងថ្នល់កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ស្ត្រីវិកលចរឹក មានអាយុប្រហែលជាង៤០ឆ្នាំ រកសាច់ញាតិមិនឃើញ ពលរដ្ឋឃើញហេតុការណ៍អាសូរគ្រប់គ្នា បែជាដើររើសដុំថ្ម ដេញគប់រថយន្ត ម៉ូតូ អ្នកដំណើរតាមផ្លូវ ប៉ះពាល់ និងរងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ រាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់នាំយកទៅសំចតជាបណ្តោះអាសន្ននៅប៉ុស្តិ៍ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រកសាច់ញាតិ ស្ត្រីខាងលើមិនទាន់ឃើញនៅឡើយ កាលបើគាត់មានជម្ងឺបែបនេះទៅហើយ ជៀសវាង ប៉ះទាល់ដល់អ្នកដទៃ មានតែទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច ទទួលយកទៅគ្រប់គ្រង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!