ព្រឹតិ្តការណ៍ថ្មីៗ

អតីតប្រធានាធិបតីប្រទេស Peru ធ្វើអត្តឃាតខ្លួនឯង ដោយការបាញ់ក្បាលខ្លួនឯង ស្លាប់ក្រោយបញ្ចូនដល់មន្ទីរពេទ្យក្រុង Lima​

5 ខែ មុន 126 តូ សុផល

អន្តរជាតិ ៖ អតីតប្រធានាធបតីប្រទេស Peru លោក Alan Garcia បានស្លាប់ ដោយការបាញ់សំលាប់ខ្លួនឯង

ខណៈដែលប៉ូលីសចុះចាប់ក្នុងបទចោទប្រកាន់ ធ្វេីអំពេីពុករលួយ និងលាងលុយងងឹត ។

នេះជាការចាប់លេីកទី2ហេីយ​ ដែលគាត់បានចាក់សោរនៅក្នុងបន្ទប់​ ខណៈប៉ូលីសកំពុងចុះទៅចាប់​ ដោយសំអាងរងចាំមេធាវី​ តែតាមពិតគាត់ប្រេីកាំភ្លេីងដេីម្បីបាញ់សំលាប់ខ្លួនឯង​ ដោយគ្រាប់កំភ្លេីងបាញ់ពីខាងឆ្វេងក្បាលធ្លាយទៅម្ខាង​ គ្រូពេទ្យមិនអាចសង្គ្រោះបាននោះទេ។

លោក Garcia បានធ្វេីជាប្រធានាធិបតីប្រទេសប៉េរូតាំងពីឆ្នាំ1985-1990 និងលេីកទី2 គិតពីឆ្នាំ2006-2011។

គាត់ត្រូវបានស្ថិតក្រោមការស៊េីបអង្គេត​ ពីបទពុករលួយ​ ក្រោយទទួលសំណែនពីក្រុមហ៊ុនសំណង់ប្រេហ្សីល​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!