ព្រឹតិ្តការណ៍ថ្មីៗ

ឆ្លាតមែន យករបស់គេ ដាក់របស់ខ្លួនឯង យ៉ាងឡូយ!

2 ខែ មុន 95 តូ សុផល

ខេត្តកំពង់ស្ពឺ​ ៖ នៅថ្ងៃពុធ​ ១៣កើត​ ខែចេត្រ​ ឆ្នាំកុរ ឯ​កស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៧​ ខែមេសា ​ឆ្នាំ ​២០១៩​ វេលា​ ម៉ោ​ង​២ និង ៣០នាទីកំលាំងប៉ុស្តិ៍នគ​របា​លរដ្ឋបាលព្រះនិពាន្វ​ បានសហការជាមួយកំ​លាំ​ងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រមៀត​ ស្រុកកណ្តា​លស្ទឺង​ ខេត្តកណ្តាល​ បានធ្វើ​ការឃាត់ខ្លនជនស​ង្ស័យ ឈ្មោះ ចន សាន ភេទប្រុស​ អាយុ​ ៣​៨​ឆ្នាំ​ នៅចំណុចខាងជើងស្ពានដើមត្រាង ​ឃុំអន្លង់រមៀ​ត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ពាក់ព័​ន្ធ​ ករ​ណីលួចកន្ទុយរឺម៉ក ​(អាតុតុ)​ ម្ចាស់ឈ្មោះ មា​ស សុ​ភិន ភេទប្រុស​ អាយុ​ ៤៧ឆ្នាំ​ នៅភូមិភានសា​ ឃុំព្រះនិព្វាន​ ស្រុកគងពិសី​ ខេត្ដកំពង់ស្ពឺ។

តាមការបញ្ជាក់​ពីនគរបាល​ជំនាញ​ថា មុខសញ្ញា​សង្ស័យ​ខាងលើនេះ​ គឺ​ធ្វើ​សកម្មភាព​ជិះម៉ូតូដែល​មានឧបករណ៍​អូសរឺម៉ក​ស្រាប់ ពេលជិះតាមភូមិឃើញ​រឺម៉កតុតុ​ ទុកចោល​គឺធ្វើ​សកម្មភាព​ចូលលួច​ យក​តែម្ដង​ មកដាក់ជាមួយម៉ូតូខ្លួន។

ក្រោយទទួល​បានព័ត៌មាន​ ពីម្ចាស់​ មានការសុំឲ្យអន្ដរាគមន៍ពីនគរបាល​ ទើបកិច្ចសហការបង្រ្កាប​បាន  ភ្លាមៗ តែម្ដង​ ដោយសារការផ្ដល់ដំណឹងបាន​រហ័ស​ទាន់ពេលវេលា​ ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈ​

១-ម៉ូតូម៉ាកC100​ សង់កូរ៉េពណ៍ក្រហម គ្មានស្លា​ក​លេខ​ ១គ្រឿង។
២-កន្ទុយរឺម៉ក​អាតុតុ​ ១គ្រឿង​ របស់ជនរងគ្រោះ
៣-ម៉ាស៊ីនត្រជាក់​ ១​ ឈុត
៤-ទូរស័ព្ទដៃ​ ម៉ាក​ ណូគា​ ១គ្រឿង
៥-សោរប្រភេទ​ ម៉ាឡេត​ ១
៦-ដែកកាប់​ ១

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូនទៅកាន់ការិយាល័យ​ជំនាញ​ខេត្ត ​ធ្វើ​ការ​សាកសួរ​ និងកសាងសំណុំរឿ​ង​ ដើម្បី​ចាត់ការតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!