ព្រឹតិ្តការណ៍ថ្មីៗ

ទើបចេញពីគុក ថ្ងៃចូលឆ្នាំទី២ បានចូលគុកវិញព្រោះតែ….

4 ខែ មុន 924 តូ សុផល

សៀមរាប ៖ កាលពីនៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៩ វេលាម៉ោង ៦ និង២០នាទី នៅក្នុងបរិវេណហាងយីហោ ពូ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ

មានករណីអំពើលួច (លួចម៉ូតូ) បង្កឡើងដោយជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាព លួចម៉ូតូរបស់ ជនរងគ្រោះឈ្មោះ ម៉ម ឆាលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ម៉ាកហុងដាស្កូពី ពណ៌ស សេរីឆ្នាំ២០១៥ លេខតួលេខម៉ាស៊ីន៨០៤២៩៥៥ រួចជិះគេចខ្លួន។

បន្ទាប់ទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ពីជនរងគ្រោះ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំប្រត្តិបត្តការណ៍ផ្ទាល់លោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការណ៍ជាមួយ កំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបើកការស្រាវជ្រាវ យោងតាមភិនភាព របស់ជនសង្ស័យ ដែលថតជាប់ដោយកាមេរ៉ាសុវត្តិភាព យើងបានកំណត់បានអត្តសញ្ញាណជនសង្ស័យ លុះរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងម៉ោង១៦ និង ០០នាទី កម្លាំងសមត្ថកិច្ចបានសម្រេចនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះព្រិន ជឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាមុខសញ្ញាចាស់(ធ្លាប់ជាប់ពន្ធនាគារគារ០៤លើកកន្លងមកហើយ) ដែលទើបតែចេញពីពន្ធនាគារ លើកចុងក្រោយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។

ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយយកទៅលក់ នៅឯក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទៅអោយមនុស្សប្រុសម្នាក់ ក្នុងតម្លៃ២០០ដុល្លារ ។

 

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងចម្លើយសារភាព ជនសង្ស័យត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!